ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេសចិន ដាស់តឿនអាមេរិក ឱ្យគោរពការកាត់ក្តី របស់អង្គការ ពាណិជ្ជកម្មពិភពលោក ស្តីពីករណីហុងកុង ហើយកែតម្រូវ កំហុសរបស់ខ្លួន

ថ្ងៃទី២១ ខែធ្នូ ក្រុមអ្នកជំនាញដោះស្រាយករណីវិវាទ នៃអង្គការពាណិជ្ជកម្មពិភពលោក សម្រាប់សំណុំរឿងចិនហុងកុង ប្តឹងវិធានការបញ្ជាក់ប្រភពដើមទំនិញរបស់អាមេរិក បានចេញផ្សាយរបាយការណ៍ ដោយកាត់ក្តីថា វិធានការនិងការកំណត់របស់អាមេរិក ក្នុងការបញ្ជាក់ប្រភពដើមទំនិញ បានល្មើសនឹងច្បាប់ អង្គការពាណិជ្ជកម្មពិភពលោក ។

ថ្ងៃទី២២ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលឆ្លើយសំណួរពាក់ព័ន្ធ នឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិនដាស់តឿនអាមេរិក ឱ្យគោរពការកាត់ក្តី របស់ក្រុមអ្នកជំនាញ ហើយកែតម្រូវកំហុសរបស់ខ្លួន តាមរយៈការអនុវត្តជាក់ស្តែង ។

លោកស្រី Mao Ning បានថ្លែងថា “ប្រទេសចិនសម្តែងការស្វាគមន៍ ចំពោះការកាត់ក្តីដ៏យុត្តិធម៌ របស់ក្រុមអ្នកជំនាញ នៃអង្គការពាណិជ្ជកម្មពិភពលោក ” ។ តួនាទីរបស់ហុងកុងដែលជាតំបន់ពន្ធគយ ដាច់ដោយឡែកពីចិន គឺទទួលបានការអនុម័ត ពីរដ្ឋាភិបាលចិន ហើយទទួលបានការបញ្ជាក់ពី «ច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន» ផងដែរ ក៏ដូចជាបានទទួលស្គាល់ពីច្បាប់ពហុភាគី របស់អង្គការពាណិជ្ជកម្មពិភពលោក តែមិនមែនជាការកំណត់ របស់រដ្ឋសមាជិកណាមួយនោះទេ ។

លោកស្រី Mao Ning បានថ្លែងទៀតថា “ចិននឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមិនងាករេនូវគោលការណ៍ណែនាំ អំពីប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងខាងក្រៅ ដែលមកជ្រៀតជ្រែកកិច្ចការរបស់ហុងកុង គាំទ្រយ៉ាងមុតមាំនូវតួនាទីរបស់ហុងកុង ដែលជាតំបន់ពន្ធគយដាច់ដោយឡែកពីចិន គាំទ្រយ៉ាងមុតមាំដល់ហុងកុង ដើម្បីពង្រឹងនិងពង្រីកតួនាទី ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ វានាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ”៕

To Top