ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា នាវាចម្បាំងដែលបំពាក់ដោយ មីស៊ីលល្បឿនលឿន Zircon គ្រោងនឹងចាប់ផ្តើមកាតព្វកិច្ច ប្រយុទ្ធនៅដើមខែមករា

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញឱ្យដឹងថា នាវាកងទ័ពជើងទឹកដំបូងគេ ដែលបំពាក់ដោយកាំជ្រួចល្បឿនលឿន Zircon គ្រោងនឹងចាប់ផ្តើមកាតព្វកិច្ច ប្រយុទ្ធតាមទម្លាប់របស់ខ្លួន នៅដើមខែមករា។ លោកប្រធានាធិបតីបានធ្វើការ កត់សម្គាល់នេះកាលពីថ្ងៃពុធ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ មន្ត្រីការពារជាតិកំពូលរបស់ប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោកពូទីនថា “នៅដើមខែមករាឆ្នាំក្រោយ នាវាចម្បាំង Admiral Gorshkov នឹងចូលបម្រើការប្រយុទ្ធ ជាមួយនឹងចុងក្រោយបង្អស់ ខ្ញុំនិយាយម្តងទៀត មិនមានការស្រដៀងគ្នាណាមួយ នៅក្នុងពិភពលោកនោះទេ ប្រព័ន្ធមីស៊ីល Zircon បាញ់បង្ហោះតាមសមុទ្រ” ។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu ក៏បានប្រកាសថា មីស៊ីល Sarmat ICBM ដែលមានមូលដ្ឋាននៅឃ្លាំងក្រោមដី ត្រូវបានដាក់ពង្រាយទៅក្នុងកងកម្លាំង កាំជ្រួចយុទ្ធសាស្ត្ររបស់រុស្ស៊ីរួចហើយ។

មីស៊ីលលឿនជាងសំឡេងថ្មី ដែលត្រូវបានគេស្គាល់ជាផ្លូវការថា 3M22 Zircon ត្រូវបានសាកល្បងយ៉ាងសកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូង ដោយលោកពូទីនក្នុងឆ្នាំ២០១៩។ Admiral Gorshkov ដែលជានាវាចម្បាំងកាំជ្រួចទំនើប ជាមួយកងនាវាចរភាគខាងជើងរបស់រុស្ស៊ី បានធ្វើការសាកល្បងជាច្រើនលើក រួចមកហើយទៅលើការបាញ់បង្ហោះមីស៊ីលថ្មី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top