ព័ត៌មានអន្តរជាតិ

Update៖ យោធាជើងទឹកចិន និងរុស្ស៊ី រួមគ្នាធ្វើសមយុទ្ធ នៅដែនសមុទ្រចិនខាងកើត

ជីនណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ កងទ័ពជើងទឹករបស់ប្រទេសចិន និងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ហៅកាត់ថា Joint Sea 2022 នៅសមុទ្រចិនខាងកើត ។ គេបានដឹងថា សមយុទ្ធនេះផ្អែកលើកាលវិភាគ កិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាទាំង២ ផ្តោតលើការថែរក្សារួមគ្នានៃ សន្តិសុខដែនសមុទ្រ ។

ម្យ៉ាងទៀត សមយុទ្ធនេះពាក់ព័ន្ធនឹង ប្រតិបត្តិការរួមគ្នាលើការទប់ស្កាត់ និងការត្រួតពិនិត្យ ដំណើរទស្សនកិច្ច ជិះទូក ការស្វែងរក និងការរឹបអូស ហៅកាត់ថា (VBSS) ការការពារដែនអាកាស ការជួយសង្គ្រោះ ការប្រឆាំងនាវាមុជទឹក និងផ្សេងៗទៀត ។

លោក Zhang Huiwu មេបញ្ជាការកងទ័ពជើងទឹកចិន បានលើកឡើងថា “វគ្គសិក្សាទាំងអស់ ពាក់ព័ន្ធនឹងប្រតិបត្តិការ ដែលកងទ័ពជើងទឹកចិន អាចនឹងប្រើប្រាស់នៅពេលអនាគត ខណៈដែលការប្រឈមមុខនឹង បញ្ហាដែនសមុទ្រ និងការការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top