ព័ត៌មានអន្តរជាតិ

បាញ់ប្រហារស្លាប់ ៣នាក់ កណ្តាលទីក្រុងប៉ារីស

បរទេស៖ ប៉ូលីសទីក្រុងប៉ារីស បានធ្វើការរាយការណ៍បុរស ជាខ្មាន់កាំភ្លើងម្នាក់ត្រូវបាន ចាប់ឃាត់ខ្លួនក្រោយពេល
ដែលគាត់បានបើកការបាញ់ប្រហារ យ៉ាងសេរីនៅក្នុងរដ្ឋធានី ហើយបានបណ្តាលឲ្យមានមនុស្ស ៣នាក់បានបាត់បង់ជីវិត
ខណៈដែល ៤នាក់ទទួលរងរបួស ។

នៅក្នុងការវាយប្រហារកណ្តាលទីក្រុងប៉ារីស លើកនេះគឺធ្វើឡើងនៅមុនបន្តិច វេលាថ្ងៃត្រង់ថ្ងៃសុក្រដោយបុរស ដែលត្រូវបានគេ
ស្គាល់ថាមានអាយុប្រមាណជា ៦៩ឆ្នាំ និងធ្លាប់ជាមនុស្សមានប្រវត្តិឧក្រិដ្ឋប្រឆាំងនឹង ជនបរទេសពីមុនមកផងដែរ។

ហេតុការណ៍កើតឡើងនៅក្បែរ ទៅនឹងទីតាំងមជ្ឈមណ្ឌលជនឃឺដ ហើយក៏ជាទីតាំងដែលសំបូរ ទៅដោយហាងជាច្រើនភោជនីយដ្ឋាននិងបារផង។ ក្រោយហេតុការណ៍បាញ់ប្រហារនេះ សមាជិកនៃសហគមន៍ជនឃឺដជាច្រើន បាននាំគ្នាប្រមូលផ្តុនៅក្បែរ ទៅនឹងទីតាំងកើតហេតុនេះដើម្បីបង្ហាញពី ភាពខឹងសម្យាររបស់ពួកគេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top