ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការណាតូ សំណូមពរឲ្យមានការផ្គត់ផ្គង់ អាវុធបាញ់ចំងាយឆ្ងាយឲ្យអ៊ុយក្រែន

បរទេស៖ អតីតមេបញ្ជាការរបស់ អង្គការណាតូដែលចូលនិវត្តម្នាក់គឺលោក Philip Breedlove កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការលើកឡើងថាអ៊ុយក្រែនគួរតែ ទទួលបាននូវការអាវុធដែលអាច ប្រយុទ្ធបានស៊ីជម្រៅជាងនេះ ជាពិសេសអាចវាយប្រហារចូល ទៅដល់ប្រទេសរុស្សី។

អតីតមន្ត្រីយោធាជាន់ខ្ពស់រូបនេះ ក៏បានធ្វើការសំណូរពរទៅកាន់ បណ្តាប្រទេសអឺរ៉ុបបែបនេះទៀតថា៖ ខ្ញុំគិតថាពួកយើងគួរតែពិនិត្យ មើលឡើងវិទញទៅលើ គោលការណ៍នៃការផ្តល់អាវុធ សម្រាប់អ៊ុយក្រែនហើយពួកយើង គួរតែផ្តល់ឱកាសឲ្យអ៊ុយក្រែន ក្នុងការវាយប្រហារឲ្យបានជ្រៅជាងនេះ ចូលទៅក្នុងប្រទេសរុស្សីខណៈ ដែលគោលការណ៍កំណត់ដែនអាវុធ របស់យើងបច្ចុប្បន្នហាក់ដូចជា បានផ្តល់ភាពកក់ក្តៅឲ្យរុស្សី អស់រយៈពេលជាច្រើនមកហើយើដែរ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងគៀវតែងតែ បានអំពាវនាវឲ្យមានការផ្តល់នូវ អាវុធចំងាយឆ្ងាយពីក្រុមអ្នកគាំទ្រ នៅលោកខាងលិចរបស់ខ្លួនចំពោះមុខវិបត្តិ ជម្លោះជាមួយនឹងរុស្សី ប៉ុន្តែទាំងអាមេរិកនិងបណ្តាប្រទេសផ្សេងទៀត បានយល់ឃើញថា ការផ្តល់ឲ្យនូវអាវុធបាញ់ចំងាយឆ្ងាយនោះ នឹងអាចធ្វើឲ្យជម្លោះនេះរីករាលដាល បន្ថែមទៀតរវាងរុស្សី ជាមួយនឹងអង្គការណាតូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top