ព័ត៌មានអន្តរជាតិ

ប្រទេសចិន បើកធ្វើសន្និសីទ អំពីការងារជនបទ របស់មជ្ឈិមចិន ដោយធ្វើការរៀបចំចាត់ចែង ដើម្បីពន្លឿនការកសាង ប្រទេសខ្លាំងក្លាខាងកសិកម្ម

ពីថ្ងៃទី២៣ ដល់២៤ ខែធ្នូ សន្និសីទអំពីការងារជនបទ របស់មជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ក្នុងន័យរៀបចំចាត់ចែងកិច្ចកសាងប្រទេសខ្លាំងក្លា ខាងកសិកម្ម ពន្លឿនការជំរុញការធ្វើទំនើបកម្មខាងកសិកម្ម និងជំរុញភាពរុងរឿងដោយគ្រប់ជ្រុងជ្រោយ នៅជនបទជាដើម ។

ថ្លែងក្នុងសន្និសីទ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា កិច្ចកសាងប្រទេសខ្លាំងក្លាខាងកសិកម្ម ជាមូលដ្ឋាននៃការសាងប្រទេសសង្គមទំនើប ប្រកបដោយភាពខ្លាំងក្លា បើចង់បំពេញបន្ថែមតម្រូវការខាងជីវភាពរស់នៅ របស់ប្រជាជន សម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងពង្រឹងមូលដ្ឋានគ្រឹះ នៃសន្តិសុខជាតិ សុទ្ធតែមិនអាចឃ្លាតចេញពីការអភិវឌ្ឍ ខាងកសិកម្មនោះឡើយ ។

ការកសាងប្រទេសខ្លាំងក្លាខាងកសិកម្ម ត្រូវផ្តោតសំខាន់ ទៅលើសភាពការណ៍ជាតិរបស់ចិន ត្រូវផ្តោតសំខាន់ទៅលើតម្រូវការក្នុងយុគសម័យ ស្តីពីការរួមរស់នៅដោយសុខដុមរមនា រវាងមនុស្សជាតិនិងធម្មជាតិ ដើរតាមផ្លូវរបស់ខ្លួន មិនធ្វើត្រាប់តាមរូបមន្ត នៃប្រទេសកសិកម្មទំនើប ប្រកបដោយភាពខ្លាំងក្លា លើផ្ទៃអន្តរជាតិនោះទេ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ការធានាការផ្គត់ផ្គង់ ប្រកបដោយភាពនឹងនរ និងសុវត្ថិភាព នូវស្បៀងអាហារនិងកសិផលសំខាន់ៗ ជាកិច្ចការសំខាន់បំផុត ក្នុងការកសាងប្រទេសខ្លាំងក្លាខាងកិសកម្ម ។
ការជំរុញភាពរុងរឿងរបស់ជនបទឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ ជាភារកិច្ចសំខាន់ ក្នុងកិច្ចកសាងប្រទេសខ្លាំងក្លា ខាងកសិកម្មក្នុងយុគសម័យថ្មី ។

ការពង្រឹងនិងពង្រីកលទ្ធផល នៃការយកឈ្នះ លើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ ជាភារកិច្ចកម្រិតទាបបំផុត ក្នុងការជំរុញភាពរុងរឿងរបស់ជនបទឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ ត្រូវប្រកាន់ខ្ជាប់ការចាត់ទុកការបន្ថែមប្រាក់ចំណូល របស់កសិករជាភារកិច្ចចម្បង ក្នុងការងារជនបទ ព្រមនិងស្វែងរកគ្រប់មធ្យោបាយ ដើម្បីធ្វើឱ្យកសិករបង្កើនប្រាក់ចំណូល ៕

To Top