BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា ជនជាតិអាមេរិកាំង និងកាណាដា ជាង១លាននាក់ កំពុងប្រឈមមុខ នឹងព្យុះព្រិល ចំថ្ងៃបុណ្យណូអ៊ែលដោយធ្វើឲ្យគ្មានថាមពលប្រើប្រាស់ ទន្ទឹមនឹងនេះដែរ ព្យុះនារដូវរងាដ៏ធំនៅតែបន្តវាយលុកអាមេរិកខាងជើង ។
ព្យុះស៊ីក្លូន ធ្វើឲ្យសម្ពាធបរិយាកាសធ្លាក់ចុះ ហើយបាននាំមកនូវព្រិល ខ្យល់បក់ខ្លាំង និងសីតុណ្ហភាពចុះត្រជាក់ខ្លាំង ។
ពលរដ្ឋជិត២៥០លាននាក់បានរងផលប៉ះពាល់ ហើយយ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន១៩នាក់ ដោយសារព្យុះ ដែលលាតសន្ធឹងជាង២.០០០ម៉ាយ ស្មើនឹង៣.២០០គីឡូម៉ែត្រ ពីក្រុង Quebec ទៅដល់រដ្ឋ តិចសាស់ ។
ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលក្នុងអំឡុងពេលពិធីបុណ្យនេះ ។
រដ្ឋម៉ុនតាណា ភាគខាងលិចរបស់សហរដ្ឋអាមេរិក រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយអាកាសធាតុត្រជាក់ ដោយសីតុណ្ហភាពធ្លាក់ចុះដល់ដក៤៥អង្សាសេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា