យន្តហោះដឹកអ្នកដំណើរ C919 គ្រឿងទីមួយ នៅលើពិភពលោក ត្រូវបានប្រគល់ឱ្យក្រុមហ៊ុន អាកាសចរណ៍បូព៌ាចិន កាលពីថ្ងៃទី ៩ ខែធ្នូ ហើយចាប់ពីថ្ងៃទី ២៦ ខែធ្នូតទៅ នឹងចាប់ផ្តើមហោះហើរ សាកល្បងរយៈពេល ១០០ ម៉ោង ។
នេះគឺដោយសារយន្តហោះ ដឹកអ្នកដំណើរ C919 ជាយន្តហោះដែលបញ្ចេញដំបូង បង្អស់នៅលើពិភពលោក ហេតុនេះក្រៅ ពីទទួលបានការអនុម័ត ពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ក្រុមហ៊ុនអាកាសចរណ៍បូព៌ាចិនត្រូវសាកល្បងហោះហើរ រយៈពេល ១០០ ម៉ោង ដោយមិនដឹកអ្នកដំណើរ ដើម្បីសាកល្បងនិង បញ្ជាក់ពីសុវត្ថិភាព នៃការដំណើរការ ភាពអាចធ្វើជាក់បាន នៃការជួសជុលព្រមទាំង សមត្ថភាពធានា នៃការដំណើរការគ្រប់ផ្នែក នៃយន្តហោះ ។
បន្ទាប់ពីសម្រេចការងារត្រៀម លក្ខណៈរួច យន្តហោះដឹកអ្នក ដំណើរ C919 គ្រឿងទីមួយត្រូវបានរំពឹងថា អាចបំពេញតាមតម្រូវការ នៃបទបញ្ញត្តិរបស់រដ្ឋបាល អាកាសចរណ៏ស៊ីវិលចិន ហើយដឹកអ្នកដំណើរជាផ្លូវការ៕