បច្ចុប្បន្ន ទីក្រុងជាច្រើន នៅទូទាំងប្រទេសចិន បានកែសម្រួលគោលនយោបាយ បង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ អនុវត្តវិធានការមួយ ចំនួន ដើម្បីបន្តការផលិត និងបើកទីផ្សារ ការពារសុខសុវត្ថិភាព អាយុជីវិតនិងសុខភាព របស់ប្រជាជន ដោយអតិបរមា កាត់បន្ថយផល ប៉ះពាល់របស់ជំងឺកូវីដ១៩ ចំពោះសណ្តាប់ធ្នាប់ នៃការផលិតនិងជីវភាព របស់ប្រជាជននិងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមដោយអតិបរមា ។
អ្នកថតវីដេអូ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានមកដល់ផ្សារក្រុងChengdu ដើម្បីកត់ត្រាទិដ្ឋភាពអ៊ូអរក្នុងតំបន់ ។ ប្រជាជនក្នុងតំបន់ បានយល់ឃើញថា ការកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩មានប្រយោជន៍ ដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ សព្វថ្ងៃនេះចូលស្ថានីយរថភ្លើងក្រោមដីលែង ត្រូវការស្កេនលេខកូដហើយ ការធ្វើដំណើរកាន់ តែមានភាពងាយស្រួល៕