ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងប៉េកាំង ចាប់ផ្តើមបន្ធូរបន្ធយ ច្បាប់គ្រប់គ្រងកូវីដ

បរទេស៖ គណកម្មការគ្រប់គ្រង កិច្ចការងារសុខាភិបាលជាតិ របស់ប្រទេសចិនឬហៅកាត់ថា NHC កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ប្រទេសចិននឹងចាប់ផ្តើម ធ្វើការផ្លាស់ប្តូរនូវរបៀប ដែលខ្លួនគ្រប់គ្រងវិបត្តិរាតត្បាត នៃវិរុសកូវីដដែលក្នុងនោះការបិទទីក្រុង ឬតំបន់ដែលមានឆ្លងកូវីដ គឺនឹងលែងត្រូវបានអនុវត្តទៀតឡើយ ហើយអ្នកដែលធ្វើដំណើរមកដល់ ប្រទេសចិនក៏មិនចាំបាច់ ធ្វើចត្តាឡីស័កទៀតដែរ ។

NHC បានថ្លែងនៅក្នុងសេចក្តីប្រកាស របស់ខ្លួនថាការសម្រេចចិត្ត ក្នុងការបន្ធូរបន្ថយពីការគ្រប់គ្រងកម្រិត A level មកកាន់ការគ្រប់គ្រងកម្រិត B Level នឹងធ្វើឡើងទោះបីជាជាក់ស្តែង ចំនួននៃការឆ្លងនៅមានច្រើន ខ្លាំងនៅឡើយទូទាំងប្រទេស ប៉ុន្តែវាមានភាពធូរស្រាលជាង កាលពីគ្រាផ្ទុះការរីករាលដាលដំបូង។

ប្រភពដដែលបានសរសេរទៀតថា ការចាប់អនុវត្តការបន្ធួរបន្ថយ ការគ្រប់គ្រងកូវីដនឹងចាប់ផ្តើម ធ្វើឡើងពីថ្ងៃទី៨ ខែមករាខាងមុខនេះតទៅហើយ ហើយការដាក់ខ្លួនឲ្យនៅដាច់ ដោយឡែកក៏លែងជាកាតព្វកិច្ចទៀតនោះដែរ ចំណែកឯការទំនាក់ទំនង
គ្នាជិតស្និទ្ធក៏លែងមានការរារាំងនោះដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកដែលត្រូវធ្វើដំណើរមកដល់ ប្រទេសចិនចាំបាច់ត្រូវតែធ្វើតេស្តកូវីដ ឲ្យបានលទ្ធផលរយៈពេល ៤៨ម៉ោង ជាមុនការធ្វើដំណើរពីប្រទេស របស់ពួកគេហើយនឹងត្រូវធ្វើតេស្តម្តងទៀត នៅពេលដែលមកដល់ប្រទេសចិន៕

ប្រែសម្រួល៖ ស៊ុន លី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023