ព័ត៌មានអន្តរជាតិ

ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល តំបន់ Kherson របស់អ៊ុយក្រែន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបាញ់ ផ្លោងរបស់រុស្ស៊ី

គៀវ ៖ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន បានឲ្យដឹងនៅលើបណ្ដាញ Facebook ថា គិតត្រឹមព្រឹកថ្ងៃ ចន្ទម្សិលមិញនេះ រុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសមួយគ្រាប់ និងកាំជ្រួចចំនួន ៥ដង និងការវាយប្រហារ ដោយប្រព័ន្ធរ៉ុក្កែតច្រើន ដង (MLRS) ជាង ៤០ លើកនៅទូទាំងប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃកន្លងមកនេះ ។

ប្រភពបានឲ្យដឹងថា នៅក្នុងទិសដៅតំបន់ Kherson ប្រទេសរុស្ស៊ី បានបន្តការបាញ់ផ្លោងដោយកាំភ្លើងធំ ទៅលើតំបន់ ដែលមានប្រជាជនរស់ នៅតាមបណ្តោយច្រាំងខាងស្តាំ នៃទន្លេ Dnieper ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។

ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សំដីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin ថា ប្រទេសរុស្ស៊ី កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាឱ្យមានការបង្កើតតំបន់ សុវត្ថិភាពជុំវិញរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ។

លោក​បាន​បន្ត​ថា ការ​បង្កើត​តំបន់​សុវត្ថិភាព​ជុំវិញ ​រោងចក្រ​នុយក្លេអ៊ែរ​នឹង ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ហានិភ័យ ​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ ​ដែល​អាច​កើត​មាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បានឲ្យដឹង កាលពីថ្ងៃអាទិត្យក្នុងអំឡុង ពេលសម្ភាសន៍មួយ TASS បានរាយការណ៍ថា ប្រទេសរុស្ស៊ី មិនមានបំណងលក់ប្រេងទៅឱ្យប្រទេស ដែលគាំទ្រតម្លៃកំណត់ របស់លោកខាងលិចនោះទេ៕

To Top