បរទេស ៖ ក្រុមហ៊ុនអ្នកផលិតអាវុធ ដ៏ធំរបស់ប្រទេសរុស្សី Kalashnikov Group កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសថា ខ្លួនកំពុងរៀបចំ ដើម្បីអាចបំពេញ តាមផែនការចុងក្រោយ ដោយត្រូវបានបញ្ជាដោយក្រសួងការពារជាតិ គឺការបង្កើនផលិតកម្ម បន្ថែមទៀតនៅក្នុងឆ្នាំ២០២៣។
ថ្លែងទៅកាន់ក្រុម អ្នកកាសែត The Rossiya 24 TV លោក Alan Lushnikov ប្រធានក្រុមហ៊ុនបានបញ្ជាក់ថានៅក្នុងឆ្នាំ២០២២ នេះគឺ ជាឆ្នាំដ៏មាន ការលំបាកបំផុត សម្រាប់ប្រតិបត្តិការ របស់ Kalashnikov Group ប៉ុន្តែភាពជោគជ័យ ដែលទទួលបាន ក៏មិនអន់ពេកនោះដែរ ប៉ុន្តេនៅឆ្នាំក្រោយ ដើម្បីសម្របខ្លួន ទៅតាមផែនការ មេរបស់ក្រសួងការពារជាតិក្រុមហ៊ុន នឹងបង្កើនការផលិតអាវុធបន្ថែមទៀត ជាពិសេសដូចជា SVCh Sniper និងដ្រូនយុទ្ធសាស្ត្រ ជាច្រើនប្រភេទទៀត ។
លោកបន្តថា សម្រាប់ឆ្នាំក្រោយនេះអ្វីផ្សេងទៀត ដែលមិនទាន់មានវត្តមាន នៅក្នុងសមរភូមិប្រយុទ្ធ តាមអាកាសនឹងក្លាយទៅជាគោលដៅផលិត របស់ក្រុមហ៊ុន ដែលក្នុងនោះរួម មានទាំងការផលិតដ្រូនតូចៗ រហូតទៅដល់ដ្រូនសម្រាប់ប្រយុទ្ធនិងដ្រូន ធ្វើអត្តឃាតព្រមទាំងអាវុធ យុទ្ធភណ្ឌជាច្រើនទៀត ៕
ប្រែសម្រួល៖ស៊ុនលី