ព័ត៌មានអន្តរជាតិ

មូស្គូ​ ៖ អាជីវកម្មរវាងរុស្សី និងអឺរ៉ុប នឹងមិនអាចវិលត្រឡប់ មកធម្មតាវិញឡើយ

បរទេស ៖ រដ្ឋមន្ត្រីក្រសួងកាបរទេស របស់ប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថាទំនាក់ទំនង រវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងអឺរ៉ុបបានធ្លាក់ចុះទៅដល់កម្រិត អាក្រក់បំផុតមួយ ។

លោករដ្ឋមន្ត្រីបានបន្តថា សង្គ្រាមកូនកាត់ឬហៅថា Hybrid war ត្រូវបានអឺរ៉ុបធ្វើឡើង ដើម្បីប្រឆាំងលើប្រទេសរុស្សី ហើយគ្មានអ្វីគួរឲ្យឆ្ងល់នោះទេថា វាគឺកើតឡើងបន្ទាប់ពីអាមេរិក ជាអ្នកសម្រេចចិត្តដើម្បីធ្វើវា ។

រដ្ឋាភិបាល របស់សហភាពអឺរ៉ុប ជាលទ្ធផលគោលនយោបាយ របស់ខ្លួនបានត្រឹមតែធ្វើឲ្យមានការខូចខាត និងប៉ះពាល់ទៅដល់អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូ របស់ពលរដ្ឋ របស់ខ្លួនប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top