គិតមកទល់ថ្ងៃទី ១ ខែធ្នូ ទិន្នន័យថ្មីបំផុត នៃវេទិការ ទិន្ន័យធំ ខាងការដឹកជញ្ជូនរហ័ស នៃរដ្ឋបាលជាតិប្រៃសណីចិន បានបង្ហាញថា ប្រទេសចិន បានសម្រេច ការដឹកជញ្ជូន កញ្ចប់អីវ៉ាន់ នៅជនបទលើសពី ១០០ ប៊ីលានកញ្ចប់ក្នុងឆ្នាំ ២០២២ ដែលបានសម្រេច មុនពេល ៧ ថ្ងៃ បើធៀបនឹងឆ្នាំទៅមិញ ។ ជាមួយគ្នានេះដែរ ទន្ទឹមនឹងការពន្លឿន កសាងប្រព័ន្ធដឹកជញ្ជូន បញ្ញើឆាប់ រហ័សនៅជនបទ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាគ្រប់ដណ្តប់ នៃបញ្ញើឆាប់រហ័សចូលភូមិ ត្រូវបានកើនឡើងជាបន្តបន្ទាប់ ។ ឥឡូវនេះ ជារៀងរាល់ថ្ងៃមានកញ្ចប់ អីវ៉ាន់ចំនួនជាង ១០០ លានកញ្ចប់ ចេញចូលតាមទីជនបទ ដែលបានឆ្លុះបញ្ចាំងពីសក្តានុពល នៃទីផ្សារ ប្រើប្រាស់នៅជនបទ ។
ផ្ញើពីស្រែចម្ការ ទៅកាន់ទូទាំងប្រទេស កសិផលត្រូវបានលក់ដូរ កាន់តែងាយស្រួល ។ ក្នុង ៣ ត្រីមាសដើមឆ្នាំនេះ ទំហំលក់រាយកសិផល តាមអនឡាញ នៅទូទាំង ប្រទេសចិនមានចំនួន ៣៧៤៥១០ លានយាន់ ប្រាក់ចិន កើនឡើង ៨.៨%បើធៀបនឹងឆ្នាំ ២០២១ ល្បឿនកំណើនកើនឡើង ៧.៣% ។ បណ្តាញដឹកជញ្ជូន រហ័ស ដែលត្រូវបានបំពេញបន្ថែម ឥតឈប់ឈរ និងពង្រឹងយ៉ាងខ្លាំងក្លា ធ្វើឱ្យចរាចរណ៍កញ្ចប់អីវ៉ាន់ កាន់តែមានភាព ងាយស្រួល កសិផលកាន់តែច្រើនឡើងៗ លក់ផ្ទាល់ ទៅកាន់ទូទាំង ប្រទេសតាមរយៈបណ្តាញ ដឹកជញ្ជូនរហ័ស ក្នុងនោះមានមិនតិចទេ ត្រូវបាននាំចេញទៅបរទេស ។ កញ្ចប់អីវ៉ាន់តូចៗ បានជួយបង្កើនចំណូលដល់កសិករ និងក្រាលផ្លូវសម្រាប់ ការអភិវឌ្ឍឧស្សាហកម្មជនបទ។
ស្របពេលដែលជំរុញ ឱ្យកសិផល លក់ទៅកាន់ទូទាំងប្រទេសចិន វត្ថុប្រើប្រាស់ កាន់តែច្រើនឡើងៗ ត្រូវបានដឹកជញ្ជូនចូលជនបទ តាមរយៈកញ្ចប់អីវ៉ាន់ នីមួយៗ ដែលបានធ្វើឱ្យពលរដ្ឋជនបទមានជម្រើស កាន់តែច្រើនក្នុង ការទិញអីវ៉ាន់ ។ កញ្ចប់អីវ៉ាន់តូចៗ បានជំរុញឱ្យទីផ្សារ ប្រើប្រាស់នៅជនបទបញ្ចេញ សក្តានុពលយ៉ាងឆាប់រហ័ស។ ទិន្នន័យពាណិជ្ជកម្មបានបង្ហាញថា ក្នុង ៣ ត្រីមាសដើមឆ្នាំ ២០២២ ទំហំលក់រាយតាមអនឡាញនៅជនបទបានឡើងដល់ ១៤៩៧៨៥ លានយាន់ប្រាក់ចិន កើនឡើង ៣.៦% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២១ ៕