បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez បានប្រកាសថា កញ្ចប់ថវិកាលប្រមាណជា ១០ពាន់អឺរ៉ូឬត្រូវជា៨,៨ពាន់លានផោនផ្សេងទៀត នឹងត្រូវបញ្ចេញ ដើម្បីអាចធ្វើការទប់ស្កាត់ បញ្ហាអតិផរណា។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថារដ្ឋាភិបាល របស់លោកនឹងធ្វើកិច្ចការងារ គ្រប់យ៉ាង ដើម្បីអាចការពារក្រុមកម្មករ និង ក្រុមពលរដ្ឋ ដែលមានជីវភាព មធ្យម ក្នុងពេល ដែលបញ្ហាកើនឡើង នៃតម្លៃទំនិញគ្រប់មុខពេលនេះ ជាពិសេសតម្លៃថាមពល និងអាហារ ដែលបណ្តាលមកពីសង្គ្រាម រវាងអ៊ុយក្រែនិងរុស្សី ។
គម្រោងបញ្ចេញថវិកា ទាំងនោះ ក៏មានបញ្ចូលទាំង ការកាត់បន្ថយពន្ធដាផង និងការផ្តល់សាច់ប្រាក់ សុទ្ធប្រមាណជា២០០អឺរ៉ូ សម្រាប់គ្រួសារអេស្ប៉ាញ រាប់លាននាក់ ដែលមានចំណូលទាបជាង២៧០០០អឺរ៉ូ ក្នុងមួយឆ្នាំនោះផងដែរហើយ ដែលវាបានធ្វើឲ្យកញ្ចប់ថវិកា ជំនួយសរុបរបស់អេស្ប៉ាញ ដើម្បីដោះស្រាយបញ្ហានេះបានកើនឡើង ដល់ទៅ៤៥ពាន់លានអឺរ៉ូមកហើយ ចាប់តាំងតែពីបានដំណើរ ការងារនេះដំបូង៕
ប្រែសម្រួល៖ស៊ុនលី