ព័ត៌មានអន្តរជាតិ

លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ ការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បើកធ្វើកិច្ចប្រជុំ ស្តីពីជីវភាពប្រជាធិបតេយ្យ

ការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំស្តីពីជីវភាពប្រជាធិបតេយ្យ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែធ្នូ ដើម្បីអនុវត្តជាក់ស្តែង ដោយគ្រប់ជ្រុងជ្រោយនូវគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អគ្គលេខាធិការបក្ស រួបរួមនិងដឹកនាំសមាជិកបក្ស និងកម្មាភិបាលបក្សឱ្យអនុវត្តជាក់ស្តែង នូវគោលនយោបាយនិងការរៀបចំ ចាត់ចែងដ៏សំខាន់ដែលសម្រេច ដោយសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ក្នុងស្មារតីខំប្រឹងតស៊ូ បូកសរុបលទ្ធផល ពិនិត្យរកកង្វះខាត ទិតៀននិងស្វ័យទិតៀន។

លោក Xi Jinping អគ្គលេខាធិការបក្សបានអញ្ជើញជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានលើកឡើងថា ក្នុងកិច្ចប្រជុំលើកនេះ សមមិត្ត នៃការិយាល័យនយោបាយ បានលើកឡើងមតិយោបល់ និងសំណើល្អៗជាច្រើន បន្ទាប់ពីកិច្ចប្រជុំយើង ត្រូវរួសរាន់ចាត់វិធានការ ដើម្បីកែលម្អការងារក្នុងន័យ ទទួលបានសមិទ្ធផលជាក់ស្តែង៕

To Top