ព័ត៌មានអន្តរជាតិ

ចិន ព្រមានកោះតៃវ៉ាន់ មិនត្រូវប្រើប្រាស់ពលរដ្ឋរបស់ខ្លួន ក្នុងយុទ្ធសាស្ត្រ Cannon Fodder ឡើយ

" "

បរទេស៖ ក្រសួងការបរទេសបរទេស កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់កោះតៃវ៉ាន់ ក្នុងការបង្កើនពេលវេលា សម្រាប់កាតព្វកិច្ចយោធា ពី៤ខែទៅដល់១២ខែដែលលោក បានហៅសកម្មភាពនេះគឺជា ការប្រើប្រាស់ពលរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តយុទ្ធសាស្ត្រ Cannon Fodder ប៉ុណ្ណោះ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានបន្តពន្យល់ទៀតថាកោះតៃវ៉ាន់ ធ្វើបែបនេះបានជុំរុញឲ្យក្រុមជាតិនិយម របស់កោះតៃវ៉ាន់ជាច្រើននឹងស្ម័គ្រចិត្ត ក្នុងការចូលរួមអនុវត្តនូវយុទ្ធសាស្ត្រ Cannon Fodder ដែល
ជាយុទ្ធសាស្ត្រប្រើប្រាស់ពលរដ្ឋ ឬយោធាដែលគ្មានការហ្វឹកហាត់ពិតប្រាកដ និងជំនាញច្បាស់លាស់ចូលធ្វើ សង្គ្រាមដែលនេះគឺជាកិច្ចការងារ ដែលគ្មានតម្លៃអ្វីទាំងអស់។

" "

ការលើកឡើងរបស់រដ្ឋាភិបាលប៉េកាំងនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី​ Tsai Ing Wen បានប្រកាសអំពីកាតព្វកិច្ច ក្នុងការបង្កើនពេលវេលាហ្វឹកហាត់យោធា ដើម្បីអាចឲ្យកោះតៃវ៉ាន់មានសមត្ថភាព
ក្នុងការការពារការឈ្លានពាន របស់ចិននាពេលណាមួយ។

" "

គួរឲ្យដឹងដែរថាការអនុវត្តនេះ នឹងធ្វើឡើងចាប់ពីឆ្នាំ២០២៤ ដែលមានន័យថា ពលរដ្ឋដែលគ្រប់អាយុធ្វើយោធា នឹងត្រូវចូលរួមកាតព្វកិច្ចហ្វឹកហាត់នេះ កាន់តែយូរឡើងរហូតទៅដល់ ១ឆ្នាំហើយ មានទាំងការប្រើប្រាស់អាវុធ ជាក់ស្តែងនិងជាពិសេស
មីស៊ីលសម្រាប់ការពារដែនអាកាសផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top