បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានក្លាយទៅជា ប្រទេសចុងក្រោយដែលបាន ធ្វើការដាក់គោលការណ៍រឹតបន្តឹង ការធ្វើដំណើរចំពោះអ្នកធ្វើដំណើរមកពី ប្រទេសចិនដោយចាំបាច់ត្រូវតែ ធ្វើតេស្តជាមុនមុនពេលមកដល់ អាកាសយានដ្ឋានរបស់អាមេរិក។
ការប្រកាសនេះធ្វើឡើងនៅក្រោយពី បណ្តាប្រទេសមួយចំនួន ក៏បានចេញច្បាប់អនុវត្ត ការធ្វើតេស្តអ្នកធ្វើដំណើរមកពីចិនផងដែរ ដែលមានដូចជាប្រទេសអ៊ីតាលី ជប៉ុន ម៉ាឡេស៊ី តៃវ៉ាន់ និងឥណ្ឌា និងក្នុងពេលដែលប្រទេសចិន នឹងបើកទ្វាប្រទេសឡើងវិញ នៅសប្តាហ៍ក្រោយ។
គួរឲ្យដឹងដែរថា អស់រយៈពេលជិត ៣ឆ្នាំមកហើយ ប្រទេសចិនទើបតែបានប្រកាស បើកទ្វាប្រទេសឡើងវិញឲ្យ ពលរដ្ឋអាចធ្វើដំណើរចេញពីប្រទេស បានហើយការអនុវត្តនឹងធ្វើឡើង ចាប់ពីថ្ងៃទី៨ ខែមករាខាងមុខនេះហើយ។
តាមការប្រកាសរបស់ចិន ចាប់ពីថ្ងៃទី៨ ខែមករាតទៅអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរចូលប្រទេសចិន នឹងមិនទាមទារឲ្យមានការធ្វើចត្តាឡីស័កឡើយ ហើយពលរដ្ឋចិនអាចធ្វើដំណើរ ដោយសេរីមិនចាំបាច់មានការ ធ្វើតេស្តកូវីដឡើយ នៅក្នុងស្រុកប៉ុន្តែនៅតែមានការព្រួយបារម្ភថា ចំនួននៃអ្នកឆ្លងកូវីដនឹងនៅតែបន្តកើនឡើងវិញ ក្រោយការប្រកាសបើកទ្វាលើកនេះ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
