ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៣២ករណី

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣២ករណី គិតនៅត្រឹមថ្ងៃពុធនេះ ពោលគឺបានថយចុះចំនួន៧៩ករណី បើធៀបនឹងថ្ងៃអង្គារ ។ នេះបើយោងតាមក្រសួងសុខាភិបាល របស់វៀតណាម បានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា ករណីថ្មីទាំងអស់ត្រូវបានចម្លងនៅក្នុងស្រុក ។

ការឆ្លងថ្មីបាននាំឱ្យចំនួនសរុបកើនឡើងដល់១១.៥២៤.៧៧៩នាក់ ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ថា មិនមានអ្នកស្លាប់ថ្មី ដោយសារជំងឺរាតត្បាតនេះទេ គិតត្រឹមថ្ងៃពុធ ដោយមានអ្នកស្លាប់សរុប នៅថេរចំនួន៤៣.១៨៤នាក់ ។

យោងតាមក្រសួងបានឱ្យដឹងថា គិតត្រឹមថ្ងៃពុធនេះ ករណីធ្ងន់ធ្ងរចំនួន២៥នាក់ គឺត្រូវការជំនួយការដកដង្ហើម ហើយអ្នកជំងឺ ចំនួន១០.៦១១.០៥៩នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ឬជាង92ភាគរយ នៃអ្នកឆ្លងសរុបបានជាសះស្បើយ ។

ក្រសួងបានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ច្រើនជាង២៦៥.៤លានដូស ត្រូវបានចាក់នៅក្នុងប្រទេស រួមទាំងការចាក់ថ្នាំជាង ២២៣.២លាន លើមនុស្សដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ ។

ប្រទេសវៀតណាម បានកត់ត្រាការឆ្លងមេរោគជំងឺកូវីដ-១៩ រួចហើយជាមួយនឹងប្រភេទរង នៃវីរុសបំប្លែងខ្លួនថ្មី Omicron BA.4, BA.5, BA.2.12.1 និង BA.2.74 ហើយកំពុងពន្លឿនការចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ខ្លួន ជាមួយនឹងកម្រិតថ្នាំវ៉ាក់សាំងដូសទី៤ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top