ព័ត៌មានអន្តរជាតិ

“ប្រទេសចិន ក្នុងសារជូនពរឆ្នាំថ្មី” វគ្គទី ២៖ ក្នុងឆ្នាំកន្លងទៅនោះ “សំឡេងនៃការតស៊ូ” បន្លឺឡើងនៅក្បែរត្រចៀកយើង

ក្នុងសារជូនពរឆ្នាំថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ “ការតស៊ូ” គឺជាពាក្យគន្លឹះ ដែលត្រូវបានលើកឡើង​ម្តងហើយម្តងទៀត ។

ក្នុងឱកាសឆ្នាំថ្មីចូឆ្នាំសកល មកដល់ក្នុងឆ្នាំ ២០១៤ លោក Xi Jinping បានថ្លែងថា “កំណែទម្រង់គឺជាបុព្វហេតុដ៏អស្ចារ្យ ដែលទាមទារឱ្យយើងតស៊ូ និងខិតខំប្រឹងប្រែង ជាមួយគ្នា ។ “គ្មានខិតខំគឺមិនបានផល” ។
តើត្រូវធ្វើដូចម្តេចទើបឱ្យប្រទេសជាតិកាន់តែរុងរឿង ហើយជីវភាពរស់នៅរបស់ប្រជាជន កាន់តែកាន់តែប្រសើរង លោក Xi Jinping បានចង្អុលបង្ហាញទិសដៅ សម្រាប់ការតស៊ូ ។

នៅឆ្នាំ ២០១៥ មជ្ឈិមបក្សកុម្មុយនីស្តចិន បានកំណត់ពីទិសដៅ នៃការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

នៅឆ្នាំ ២០១៦ ប្រទេសចិន បានឈានចូលដំណាក់កាលចុងក្រោយ នៃការកសាង សង្គមដែលប្រជាជនមានជីវភាព ធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។

នៅឆ្នាំ ២០១៧ GDPរបស់ប្រទេសចិន បានឈានដល់ ៨០ ទ្រីលានយាន់ប្រាក់ចិន ការធានារ៉ាប់រងវេជ្ជសាស្រ្ត ជាមូលដ្ឋានបានគ្របដណ្តប់ លើប្រជាជនចំនួន ១.៣៥ ពាន់លាននាក់ ហើយមានប្រជាជនក្រីក្រ នៅតាមជនបទជាង ១០ លាននាក់បានចេញផុតពីភាពក្រីក្រ ។ លោក Xi Jinping បានថ្លែងក្នុងសុន្ទរកថា អបអរឆ្នាំថ្មីឆ្នាំសកលពេលនោះថា៖ “ទាល់តែធ្វើការតស៊ូទើបអាចធ្វើ ឱ្យសុបិនក្លាយជាការពិត” “សុភមង្គល គឺបានមកពីការខិតខំប្រឹងប្រែង” ។

នៅឆ្នាំ ២០១៨ ប្រទេសចិនបានប្រារព្ធខួបលើកទី ៤០ នៃកំណែទម្រង់ និងការបើកទូលាយយ៉ាងឱឡារិក ហើយបានដាក់ចេញនូវវិធានការ កំណែទម្រង់សំខាន់ៗជាង ១០០ ។ ពេលឈានចូលឆ្នាំ ២០១៩ លោក Xi Jinping នៅតែអំពាវនាវឱ្យប្រជាជនទាំងអស់ “ខិតខំប្រឹងប្រែងនិងតស៊ូជាមួយគ្នា”។

ក្នុងឆ្នាំ ២០២០ ប្រឈមមុខនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រជាជនចិនបានរួមសាមគ្គីគ្នា តស៊ូរប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺឆ្លងនេះ។ ” ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៣” បានបញ្ចប់ដោយជោគជ័យ ហើយការកសាងសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ ក៏ទទួលបានសមិទ្ធផល ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ លោក Xi Jinping បានថ្លែងថា យើងនៅតែត្រូវខិតខំបន្ថែមទៀត ។

នៅឆ្នាំ ២០២១ បក្សកុម្មុយនីស្តចិនបានប្រារព្ធខួបលើកទី ១០០ របស់ខ្លួង។ ការគោរពដ៏ល្អបំផុតចំពោះប្រវត្តិសាស្ត្រ នៃការតស៊ូដែលមានរយៈពេលមួយសតវត្ស គឺការសរសេរប្រវត្តិសាស្រ្តថ្មីនៃការតស៊ូ ។ នៅក្នុងសារឆ្នាំថ្មីឆ្នាំ ២០២២ របស់លោក លោក Xi Jinping បានកោតសរសើរខ្ពស់ ចំពោះអ្នកស្វែងរកសុបិនមកពីគ្រប់មជ្ឈដ្ឋាន ដែលកំពុងធ្វើការតស៊ូដោយស្ងាត់ៗ ។

ក្នុងដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ លោក Xi Jinping បានថ្លែងថា “ដើម្បីឱ្យប្រជាជនទាំងអស់ មានជីវភាពរស់នៅកាន់តែល្អប្រសើរ យើងនៅមានផ្លូវវែងឆ្ងាយដែលត្រូវដើរ”។
ដំណើរវែងឆ្ងាយ មានតែការតស៊ូ!

To Top