បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលបីថ្ងៃពុធម្សិលមិញនេះបានធ្វើការលើកឡើងថារដ្ឋាភិបាលទីក្រុងមូស្គូនឹងបន្តធ្វើការអភិវឌ្ឍ ភាពទំនើបកម្មរបស់ខ្លួនដើម្បីលើកកំពស់លក្ខខណ្ឌនៃការ ប្រកបអាជីវកម្ម និងពាណិជ្ជកម្មជូនបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមអ្នកវិនិយោគផ្សេងទៀតក្នុងការ
ប្រតិបត្តិការការងាររបស់ ខ្លួននៅក្នុងប្រទេសរុស្សី។
សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយ លោកប្រធានាធិបតីនៅអំឡុងពេលនៃការបើក ឲ្យដំណើរការរោងចក្រ Titan-Polymer ដែលជឿជាក់ ថានឹងអាចបង្កើនភាពខ្លាំងក្លាឡើងនៃឧស្សាហកម្មផលិត Polymer របស់រុស្សីដែលជាវត្ថុធាតុដើមយ៉ាងសំខាន់នៅ ក្នុងវិស័យផលិតឱសថព្រមទាំងការវេចខ្ចប់អាហារ
ផងដែរ។
លោក Putin ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះតាមរយៈ កិច្ចប្រជុំអនឡាញនោះក៏បាន លើកឡើងអំពីផែនការ ក្នុងការបង្កើតឲ្យបាននូវបណ្តុំឧស្សាហកម្មដ៏ធំមួយនៅក្នុង តំបន់ Pskovដែរតាមរយៈ ការប្រើប្រាស់ផលិតផល ដែលផលិតបានចេញពីរោងចក្រ Titan-Polymer ដែលវានឹងក្លាយទៅជាប្រភព បង្កើតការងារនិងពង្រឹងសេដ្ឋកិច្ចជាតិ
បន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី