បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានយល់ ព្រមលក់ប្រព័ន្ធដាក់គ្រាប់មីនប្រឆាំងរថក្រោះទៅ ឱ្យកោះតៃវ៉ាន់ក្នុងតម្លៃជិត ២០០លានដុល្លារ។
ការយល់ព្រមនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងតៃប៉ិ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងការលើកឡើងកាល ពីថ្ងៃព្រហស្បតិ៍ ការិយាល័យកិច្ចការនយោបាយ-យោធានៃក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួន “ផ្តល់សិទ្ធិឱ្យករណីលក់យោធាបរទេសដែលបានស្នើឡើងសម្រាប់កោះតៃវ៉ាន់ ដើម្បីទិញប្រព័ន្ធប្រឆាំងរថក្រោះ Volcano ដែលមានតម្លៃរហូតដល់ ១៨០ លានដុល្លារ” ។
ខណៈពេលដែលកិច្ចព្រមព្រៀងត្រូវបានគេសន្មត់ថា ឆ្លងកាត់នីតិវិធីនៃការជូនដំណឹងដល់សភា ប៉ុន្តែនៅក្នុងការអនុវត្ត ការជូនដំណឹងទាំងនេះជាធម្មតាមិនត្រូវបានធ្វើឡើងទេ លុះត្រាតែសមាជិកសភាបានផ្តល់ ឱ្យស្ថាប័នប្រតិបត្តិនូវដំណើរ ការក្រៅផ្លូវការរួចហើយ។
ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានបញ្ជាក់ពីកិច្ចព្រមព្រៀង នេះ ដោយបន្ថែមថា ខ្លួនរំពឹងថាវានឹងចូលជាធរមានក្នុង រយៈពេលមួយខែ៕
ប្រែសម្រួលៈ ណៃ តុលា