ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងចិន និងយន្តហោះអាមេរិក មួយគ្រឿងហោះក្បែរគ្នា ត្រឹម៣ម៉ែត្រលើដែន អាកាសអន្តរជាតិ

បរទេស ៖ យោងតាមការបញ្ជាក់ ដោយកងកម្លាំងយោធា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាយន្តហោះចម្បាំង របស់យោធាចិន មួយគ្រឿង បានធ្វើការហោះហើរក្បែរ ទៅនឹងយន្តហោះរបស់កងកម្លាំងយោធា អាមេរិកក្នុងចំងាយជិតបំផុតឬ១០ហ្វីត ត្រូវជាម៉ែត្រនៅលើដែន អាកាសអន្តរជាតិ កាលពីសប្តាហ៍មុន ។

ការប្រឈមមុខដាក់គ្នា ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ បែបនេះអាមេរិក បានធ្វើការរិះគន់ទៅលើប្រទេសចិនថា បានបង្ហាញនូវអាកប្បកិរិយា ដែលបង្កគ្រោះថ្នាក់ខ្លាំង ដោយក្នុងនោះយន្តហោះចម្បាំង របស់ចិន J-11 និងជាមួយនឹងយន្តហោះអាមេរិក RC-135 ហើយហេតុការណ៍នេះ ត្រូវបានគេដឹងថា កើតឡើងតាំងតែពីថ្ងៃទី២១ ខែធ្នូមកម្ល៉េះ ។

យោធាអាមេរិកបានថ្លែងដែរថា ពួកយើងសង្ឃឹមថា បណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងប្រើប្រាស់ដែនអាកាសអន្តរជាតិ ដោយមានភាពសុវត្ថិភាព និងយោងទៅតាមច្បាប់ របស់អន្តរជាតិជាប់ជានិច្ច។

អ្នកនាំពាក្យរបស់អាមេរិក បានបញ្ជាក់ដែរថាយន្តហោះចម្បាំង របស់ចិនបានខិតជិតតួយន្តហោះអាមេរិក ត្រឹមតែ៣ម៉ែត្រហើយចំងាយ៦ម៉ែត្រ ពីតួខាងមុខយន្តហោះប៉ុណ្ណោះ ដែលវាបានបង្ខំឲ្យយន្តហោះអាមេរិក សម្រេចចិត្តហោះ គេចចេញដើម្បីបញ្ចៀស នូវការប៉ះទង្គិចគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

To Top