ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រងការវាយប្រហារ ដោយមីស៊ីលរបស់រុស្សី ជាង១០០គ្រាប់ ត្រឹមរយៈពេលមួយថ្ងៃ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ បានទទួលរងនូវការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ ពីសំណាក់ ប្រទេសរុស្សី ជាបន្តបន្ទាប់ទាំងមីស៊ីលបាញ់ ចេញពីយន្តហោះនិង មីស៊ីលបាញ់ចេញពីនាវាផង។

ការវាយប្រហារដោយមីស៊ីល បានធ្វើឡើងតាំងតែពីព្រឹកថ្ងៃព្រហស្បតិ៍ រហូតដល់យប់និងបូករួមទាំងការ វាយប្រហារដោយដ្រូន ពិឃាត Kamikaze ផងដែរនេះបើយោង តាមការបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ របស់កងកម្លាំងអ៊ុយក្រែន។

ទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធីបតី លោក Mykhail Podolyak បានបញ្ជាក់ដែរថា មីស៊ីល សរុបប្រមាណជា១២០គ្រាប់ ត្រូវបានបាញ់ពី រុស្សីប្រឆាំងនឹងប្រទេសអ៊ុយក្រែន តាំងតែពីព្រឹក ថ្ងៃព្រហស្បតិ៍ហើយធ្វើឲ្យសញ្ញា ប្រកាសអាសន្ននៅទូទាំងប្រទេស អ៊ុយក្រែន បានបន្លឺឡើងអស់រយៈពេលជាង៥ម៉ោងជាប់គ្នា ។

ទោះបីជាយ៉ាងណាក្តីមក ដល់ពេលនេះនៅមិនទាន់មានការលើកឡើង និងឆ្លើយតបពីសំណាក់ភាគីខាងរុស្សី ចំពោះហេតុការណ៍នេះនៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top