ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិន បានបាញ់បង្ហោះរ៉ុក្កែតប្រភេទ Long March-3B ដោយប្រើគ្រាប់រ៉ុក្កែតនេះ ដើម្បីបញ្ជូនផ្កាយរណបពិសោធន៍ថ្មីមួយ ទៅកាន់ទីលំហ។
គេបានដឹងថា គ្រាប់រ៉ុក្កែតបានផ្ទុះនៅវេលាម៉ោង ១២និង៤៣នាទីរសៀល ម៉ោងនៅទីក្រុងប៉េកាំង ដោយបានបាញ់ចេញពី មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង នៅភាគនិរតីនៃប្រទេសចិន ហើយបានបញ្ជូនផ្កាយរណប Shiyan-10 02 ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន ។
ផ្កាយរណប Shiyan មានន័យថា “ពិសោធន៍” ដែលជាភាសាចិន ។ ផ្កាយរណប Shiyan ដែលទើបនឹងបាញ់បង្ហោះនឹង ត្រូវបានប្រើសម្រាប់ការផ្ទៀងផ្ទាត់ ក្នុងគន្លងនៃបច្ចេកវិទ្យាអវកាសថ្មីៗ ដូចជាការត្រួតពិនិត្យ បរិស្ថានអវកាសជាដើម ។
គួរបញ្ជាក់ថា នេះគឺជាបេសកកម្មបាញ់បង្ហោះ លើកទី៤៥៨ ហើយដែលបានប្រើប្រាស់រ៉ុក្កែតប្រភេទ Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា