ព័ត៌មានអន្តរជាតិ

កម្មវិធីប្រទេសចិន ក្នុងសុន្ទរកថា អបអរសាទរ បុណ្យចូលឆ្នាំថ្មី ៖ ធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ លក្ខណៈពិសេស ដ៏លេចធ្លោ របស់ប្រទេសចិន ក្នុងយុគសម័យថ្មី

ការអធិប្បាយពាក់ព័ន្ធនឹង “កំណែទម្រង់”ស្ទើរតែត្រូវបានលើកឡើង ជារៀងរាល់ឆ្នាំដោយ លោក Xi Jinping ថ្នាក់ដឹកនាំប្រទេសចិន នៅក្នុងសុន្ទរកថា អបអរសាទរ បុណ្យចូលឆ្នាំថ្មីឆ្នាំសកល ក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ។ “កំណែទម្រង់” បានក្លាយទៅជាការយកចិត្តទុកដាក់ សំខាន់របស់លោកXi Jinpingក្នុងអភិបាលកិច្ចរដ្ឋ ។

ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មក មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោកXi Jinping ជាប្រមុខស្នូលបានជំរុញប្រទេសចិន ឱ្យសម្រេចបាន នូវកំណែទម្រង់ជាលក្ខណៈប្រវត្តិសាស្ត្រ ការស្តារឡើងវិញ ជាលក្ខណៈប្រព័ន្ធនិងការកសាងឡើងវិញ ជាសមូហភាពលើវិស័យជាច្រើន តាម រយៈប្តេជ្ញាចិត្ត និងកម្លាំងមិនធ្លាប់មានពីមុនមក ហើយបានត្រួសត្រាយនិម្មាបនកម្មថ្មី នៃកំណែទម្រង់ និងបើកទូលាយ របស់ប្រទេសចិន ។ ការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយបានក្លាយទៅជាលក្ខណៈពិសេស ដ៏លេចធ្លោរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី ។
នៅក្នុងសុន្ទរកថា អបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៤ លោកXi Jinpingបានបង្ហាញពីជំនឿចិត្តនិងប្តេជ្ញាចិត្តអំពីកំណែ ទម្រង់ដូចបែបនេះ “គោលដៅ ដែលយើងជំរុញកំណែទម្រង់គឺ ធ្វើឱ្យប្រទេសកាន់តែមានវិបុលភាពនិងខ្លាំងក្លា ធ្វើឱ្យសង្គមកាន់តែប្រកប ដោយយុត្តធម៌និងសច្ចភាព ធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាជនកាន់តែល្អប្រសើរ ។
ទាក់ទិននឹងគោល ដៅទូទៅ នៃការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ដែលកិច្ចប្រជុំពេញ អង្គលើកទី៣ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន លើកទី១៨បានលើកឡើង លោកXi Jinping បានអធិប្បាយដូចបែបនេះ “អ្វីដែលផ្តល់ជាប្រយោជន៍បំផុត ដល់ប្រជាជន ផ្តល់ប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងស្ថិរភាពយូរអង្វែងរបស់បក្សនិងជាតិ បើកែត្រូវតែកែដោយមិនងាករេ ។

ចាប់ពីកិច្ចប្រជុំពេញ អង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លើកទី១៨តទៅ ប្រទេសចិនបានដាក់ចេញ ផែនការកំណែ ទម្រង់ជាង២០០០ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងអង្គភាពបក្ស និងរដ្ឋ ប្រព័ន្ធតុលាការ ប្រព័ន្ធសេដ្ឋកិច្ច វប្បធម៌ ការអប់រំ សុខាភិបាល និងថែទាំមនុស្ស ចាស់ជាដើម ។ គោលដៅដែលកិច្ចប្រជុំពេញអង្គ បានលើកឡើងបានសម្រេចជាទូទៅតាមពេលកំណត់។ បច្ចុប្បន្ន ភារកិច្ចកំណែទម្រង់ថ្មីដែលរៀបចំ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩កំពុងបន្តជំរុញ។ ដូចលោកXi Jinpingបានថ្លែងក្នុងសុន្ទរកថា អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២១ “កំណែទម្រង់និងបើកទូលាយបានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍ ត្រូវតែធ្វើឱ្យកំណែទម្រង់ កាន់តែស៊ីជម្រៅនិងពង្រីក បើកទូលាយដោយភាព ក្លាហាននៅថ្ងៃខាងមុខ៕

To Top