ព័ត៌មានអន្តរជាតិ

ថ្មីទៀតហើយ! កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយ ចំនួន៣គ្រាប់

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ថា យោធាទីក្រុងសេអ៊ូលបានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីចំនួន៣គ្រាប់ ថ្ងៃសៅរ៍ ដោយបានបំពេញបន្ថែមជាចុងក្រោយ សម្រាប់ការបាញ់បង្ហោះ ដែលបំបែកកំណត់ត្រា របស់ទីក្រុងព្យុងយ៉ាង នៅក្នុងឆ្នាំនេះ។

គេបានដឹងថា ភាពតានតឹង ផ្នែកយោធានៅលើឧបទ្វីបកូរ៉េ បានកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០២២នេះ ខណៈដែលកូរ៉េខាងជើង បានធ្វើតេស្តអាវុធទប់ទល់ នឹងទណ្ឌកម្មស្ទើរតែរៀងរាល់ខែ រួមទាំងការបាញ់មីស៊ីល ផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុត មិនធ្លាប់មានផងដែរ ។

ការបាញ់បង្ហោះមីស៊ីល នៅថ្ងៃសៅរ៍នេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង បានសាកល្បងដោយជោគជ័យ នូវយានបាញ់បង្ហោះយាន អវកាសឥន្ធនៈរឹង ហើយបានតាមវាយប្រហារ យន្តហោះគ្មានមនុស្ស បើករបស់កូរ៉េខាងជើង ចំនួន៥គ្រឿង ដែលបានហោះចូលទៅក្នុងដែន អាកាស របស់កូរ៉េខាងត្បូងកាលពីដើមសប្តាហ៍ ។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានរកឃើញ “មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន៣គ្រាប់ ដែលកូរ៉េខាងជើងបានបាញ់ចូលទៅក្នុងសមុទ្រខាងកើត ដោយបាញ់ចេញពីតំបន់ Chunghwa County ខេត្ត Hwanghae ខាងជើង នៅម៉ោងប្រហែល ៨ព្រឹក” ដោយសំដៅទៅលើតួទឹកដែលគេស្គាល់ថា ជាសមុទ្រជប៉ុន ។

គ្រាប់មីស៊ីលបានហោះ បានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ នៅមុនពេលធ្លាក់ចុះក្នុងទឹក ៕

To Top