ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ៖ ការ​កសាង​ឡើង​វិញ ​របស់​អ៊ុយក្រែន ជា​គម្រោង​សេដ្ឋកិច្ច ​ដ៏​សំខាន់​របស់​អឺរ៉ុប

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ការកសាងឡើងវិញ ក្រោយជម្លោះរបស់ប្រទេស របស់លោកនឹងក្លាយជាគម្រោង សេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងទ្វីបអឺរ៉ុប នេះបើយោងតាមសេវាសារព័ត៌មាន ប្រធានាធិបតី។

លោក ហ្សេឡិនស្គី បានឲ្យដឹង នៅក្នុងសារប្រចាំឆ្នាំ របស់គាត់ទៅកាន់សភាថា “វាច្បាស់រួចទៅហើយថា នេះនឹងក្លាយជាគម្រោងសេដ្ឋកិច្ចដ៏ធំបំផុត នៃពេលវេលារបស់យើងនៅអឺរ៉ុប” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលបានឲ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បានថ្កោលទោសក្រឹត្យ ដែលចុះហត្ថលេខា ដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ស្តីពីការសម្របសម្រួលនីតិវិធី សម្រាប់ការទទួលបានសញ្ជាតិរុស្ស៊ី ដោយពលរដ្ឋអ៊ុយក្រែន ។

ក្រសួងបានឲ្យដឹងថា “ក្រឹត្យដែលអនុម័តនីតិវិធីសាមញ្ញ សម្រាប់ការលះបង់សញ្ជាតិអ៊ុយក្រែន និងការទទួលបានសញ្ជាតិរុស្ស៊ី គឺទុកជាមោឃៈ ហើយផ្តល់សក្ខីកម្មដល់ការមិនចង់ចរចាររបស់រុស្ស៊ី”។

សារព័ត៌មានប្រធានាធិបតី អ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានពិភាក្សាអំពីការ កសាងឡើងវិញ ក្រោយជម្លោះរបស់ប្រទេស ជាមួយលោក Larry Fink នាយកប្រតិបត្តិក្រុមហ៊ុន BlackRock ដែលជាអ្នកគ្រប់គ្រងការ វិនិយោគឈានមុខគេមួយរបស់ពិភពលោក។

របាយការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលសន្ទនាតាមរយៈតំណភ្ជាប់វីដេអូ លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណដល់លោក Fink សម្រាប់ការងាររបស់ក្រុម BlackRock ដែលបានរៀបចំគម្រោងមួយ ដើម្បីផ្តល់យោបល់ដល់រដ្ឋាភិបាល អ៊ុយក្រែនអំពីរបៀបរៀបចំរចនាសម្ព័ន្ធ មូលនិធិកសាងឡើងវិញរបស់អ៊ុយក្រែន ៕

To Top