ព័ត៌មានអន្តរជាតិ

ភាព​តានតឹង​កើនឡើង ខណៈ​បេឡារុស​បន្ទោស ​អ៊ុយ​ក្រែ​ន ចំពោះ​ការបាញ់ទម្លាក់ មី​ស៊ី​ល​នៅ​ព្រំដែន​

បរទេស ៖ ភាពតានតឹងបានកើនឡើង នៅថ្ងៃសុក្រនេះ ខណៈដែលបេឡារុស្ស បាន ស្តីបន្ទោសអ៊ុយក្រែន ចំពោះការបាញ់ទម្លាក់មីស៊ីល នៅតាមព្រំដែនរបស់ខ្លួន ដោយបង្ហាញថា ឧបទ្ទវហេតុ អាចជាការបង្កហេតុដោយកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន។

កាំជ្រួច S-300 ត្រូវបានគេរាយការណ៍ថា បានចុះចតនៅចន្លោះម៉ោង ១០ព្រឹកដល់ម៉ោង ១១ ព្រឹក ម៉ោងក្នុងស្រុកនៅក្នុងតំបន់ Brest។ ក្រសួងការពារជាតិបេឡារុស បានឲ្យដឹងថា ការការពារដែនអាកាសរបស់ប្រទេសបេឡារុស បានបាញ់ទម្លាក់មីស៊ីលនៅជិតភូមិ Gorbakha ក្នុងតំបន់ Brest ដែលស្ថិតនៅចម្ងាយប្រហែល ៩ ម៉ាយពីព្រំដែនភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។

មីស៊ីលបានធ្លាក់ចុះនៅពេល ដែលកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារ មីស៊ីលជាបន្តបន្ទាប់ប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ក្រសួងការពារជាតិបេឡារុសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បំណែកត្រូវបានរកឃើញ នៅក្នុងវាលកសិកម្មមួយ ក្នុងអំឡុងពេលដំណើរការផ្ទៀងផ្ទាត់ វាត្រូវបានបង្កើតឡើងថា បំណែកនៃមីស៊ីលប្រឆាំងយន្តហោះ S-300 ដែលបាញ់ចេញពីទឹកដី នៃប្រទេសអ៊ុយក្រែន” ។

ឆ្លើយតបនឹងឧប្បត្តិហេតុនេះ លោកវរសេនីយ៍ឯក Kirill Kazantsev ប្រធាននាយកដ្ឋានកងកម្លាំងមីស៊ីលប្រឆាំង យន្តហោះរបស់ប្រទេសបេឡារុស បានឲ្យដឹងថា ទីក្រុង Minsk មិនបានច្រានចោលលទ្ធភាព នៃការបង្កហេតុដោយចេតនាដោយកងកម្លាំង ប្រដាប់អាវុធរបស់អ៊ុយក្រែននោះទេ៕

To Top