ព័ត៌មានអន្តរជាតិ

សភាតំណាង ប្រជាជន ទូទាំងប្រទេសចិន បានអនុម័តលើ «សម្រាយអំពីមាត្រាទី១៤ និង មាត្រាទី៤៧ នៃច្បាប់ គាំពារសន្តិសុខជាតិ របស់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជានាមិតចិន» ព្រមទាំងប្រកាស ជាសាធារណៈ

ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំលើកទី៣៨ នៃគណកម្មាធិការអចិន្ត្រយ៍សភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៣ បានអនុម័តលើ «សម្រាយអំពីមាត្រាទី១៤ និងមាត្រាទី៤៧ នៃច្បាប់គាំពារសន្តិសុខជាតិ របស់តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជានាមិតចិន» ព្រមទាំងចេញផ្សាយសេចក្តីប្រកាសជាសាធារណៈ ។

យោងតាមសេចក្តីប្រកាស សេចក្តីស្នើរពាក់ព័ន្ធគឺលើកឡើង ដោយអភិបាលតំបន់រដ្ឋ បាលពិសេសហុងកុង ។ ការពន្យល់បកស្រាយលើកនេះ បានបញ្ជាក់ថា៖ គណៈកម្មការគាំពារសន្តិសុខជាតិ នៃតំបន់រដ្ឋបាល ពិសេសហុងកុង មានសិទ្ធកាត់ក្តី និងធ្វើការសម្រេចចិត្តថា តើបញ្ហាណាមួយពាក់ព័ន្ធ នឹងសន្តិសុខជាតិ លម្អិត នៃការងារមិនប្រកាស ជាសាធារណៈ ។ តុលាការហុងកុង កាត់ក្តីលើករណីបទឧក្រិដ្ឋបំផ្លាញ សន្តិសុខជាតិ បើមិនអាច កំណត់ថាឯកសារ ឬភស្តុតាងនោះ ប៉ះពាល់នឹងអាថ៌កំបាំងជាតិ ឬសន្តិសុខជាតិ ត្រូវទទួលបានលិខិត បញ្ជាក់ពីអភិបាល ។ ចំពោះបញ្ហាដែលមេធាវី បរទេស ដែលគ្មានលិខិតគុណវុឌ្ឍិបម្រើការងារ នៅហុងកុងធ្វើជាអ្នកការពារក្ដី លើករណីបទឧក្រិដ្ឋបំផ្លាញសន្តិសុខជាតិ ត្រូវទទួលបានលិខិតបញ្ជាក់ពីអភិបាល ។

យប់ថ្ងៃទី៣០ធ្នូ លោក Li Jiachao អភិបាលតំបន់រដ្ឋបាលពិសេសហុងកុង ចេញលិខិត សម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះសេចក្ដីប្រកាសនេះ ។ ស្ថាប័នយុត្តិធម៌ហុងកុង បានថ្លែងការគោរព និងស្វាគមន៍ ចំពោះការពន្យល់បកស្រាយ ។ អ្នកនាំពាក្យការិយាល័យសន្តិសុខជាតិ ចិនប្រចាំនៅហុងកុង បានលើកឡើងថា ការពន្យល់បកស្រាយ បានដោះស្រាយបញ្ហា ដែលបានជួបប្រទះ ក្នុងពេលអនុវត្តច្បាប់សន្តិសុខជាតិ របស់ហុងកុង ដែលមានសារៈសំខាន់ ចំពោះការអនុវត្តច្បាប់ ដោយត្រឹមត្រូវនិងជាក់លាក់៕

To Top