ព័ត៌មានអន្តរជាតិ

“ប្រទេសចិន ក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល” ភាគទី៣ ៖ អ្វីដែលប្រជាជនបារម្ភ ខ្ញុំមុខជាយកចិត្តទុកដាក់ ការយកចិត្តទុកដាក់ ចំពោះប្រជាជន ក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល របស់លោក Xi Jinpingប្រធានរដ្ឋចិន

ចាប់តាំងពីឆ្នាំ ២០១៤ មក លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ៩ ឆ្នាំជាប់ៗគ្នា ។ ការអប់រំរបស់ក្មេងៗ ការចិញ្ចឹមជីវិតក្នុងវ័យជរា របស់មនុស្សចាស់ ការព្យាបាលជំងឺ របស់អ្នកជំងឺ ការប្រមូលផល របស់កសិករ ។ល។ ជានិច្ចកាលបំណងប្រាថ្នា របស់ប្រជាជន ចំពោះជីវភាពល្អបវរ តែងតែជាការយកចិត្តទុកដាក់ចម្បង របស់មេដឹកនាំប្រទេសធំរូបនេះ ។

សុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល បានរំលឹកពីរឿងរ៉ាវ របស់ប្រទេសចិនក្នុងមួយឆ្នាំកន្លងទៅ លោកប្រធានរដ្ឋចិន Xi Jinping តែងតែនិយាយអំពីវីរជន សាមញ្ញារាប់ពាន់រាប់ម៉ឺននាក់ ដែលខំប្រឹងតស៊ូ លោកក៏តែងគិតគូរពីប្រជាជន ដែលមានទុក្ខលំបាក ក្នុងការរស់នៅផងដែរ ។

ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០១៩ លោកបានមានប្រសាសន៍ថា នៅពេលនេះ អ្នកដឹកជញ្ជូនកញ្ចប់អីវ៉ាន់រហ័ស អ្នកបោសសម្អាត អ្នកបើកបរឡានតាក់ស៊ី ព្រមនិងពលករ រាប់ពាន់រាប់ម៉ឺននាក់ កំពុងតែធ្វើការ យ៉ាងឧស្សាហ៍ព្យាយាម យើងគួរអរគុណ ចំពោះពួកគាត់ ដែលជាស្ថាបនិក និងជាអ្នកអភិរក្ស នៃជីវភាពរស់នៅដ៏ល្អបវរ ។
ក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំ ២០២២ លោកបានមានប្រសាសន៍ថា រឿងរ៉ាវរាប់មិនអស់ និយាយពី ឫសគល់ គឺជារឿងរ៉ាវរបស់ប្រជាជន រាប់ពាន់រាប់ម៉ឺនគួ្រសារ ។ ពេលទៅដល់ផ្ទះមហាជនម្តងៗ ខ្ញុំតែងតែនឹងសួរថា នៅមានការលំបាកអ្វីខ្លះ ពាក្យសម្តីរបស់ពុកម៉ែបងប្អូន ខ្ញុំសុទ្ធតែចងចាំក្នុងចិត្ត ។

ក្នុងមួយទសវត្សរ៍ នៃយុគសម័យថ្មី ទស្សនៈកាន់អំណាច ដែលតម្កល់ទុកប្រជាជនជាស្នូល បានជំរុញឱ្យជីវភាពរស់នៅ របស់ប្រជាជនចិន ត្រូវបានកែ លម្អដោយគ្រប់ជ្រុងជ្រោយ ពោលគឺ ប្រជាជនក្រីក្រ នៅជនបទចំនួន ១០០ លាននាក់ ដែលស្ថិតក្រោមស្តង់ដាក្រីក្រ បច្ចុប្បន្នបានចេញផុត ពីភាពក្រីក្រទាំងស្រុង ប្រទេសចិន បានបង្កើតប្រព័ន្ធអប់រំ ប្រព័ន្ធរបបសន្តិសុខសង្គម និងប្រព័ន្ធសុខាភិបាល ដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក។ ក្នុងឆ្នាំ២០២១ ចំណូលដែលអាចប្រើប្រាស់បាន របស់ប្រជាពលរដ្ឋគិត ជាមធ្យមក្នុងមនុស្សម្នាក់ៗគឺលើសពី ៣.៥ ម៉ឺនយាន់ប្រាក់ចិន កើនឡើងជិត ៨០% បើធៀបនឹងឆ្នាំ ២០១២ ។ល។ នៅពីខាងក្រោយ ទិន្ន័យនីមួយៗ គឺការវិវឌ្ឍរីកចម្រើន ប្រកប ដោយស្ថិរភាព នៃការអនុវត្តជាក់ស្តែង នូវវិធានការ កែលម្អជីវភាពរស់នៅ របស់ប្រជាជន ។

ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិន បានមានប្រសាសន៍ថា ខ្ញុំដឹងថាអ្វីដែលប្រជាជនយកចិត្តទុកដាក់បំផុតគឺការអប់រំ ឱកាសការងារ ប្រាក់ចំណូល របបសន្តិសុខ សង្គម ការព្យាបាលជំងឺ ការចិញ្ចឹមថែទាំមនុស្សចាស់ ការស្នាក់នៅនិងបរិស្ថានជាដើម ។ យើងគួរបំពេញការងារ ដែលផ្តល់សុភមង្គល ដល់ប្រជាជន ឱ្យបានប្រាកដប្រជា ។
របាយការណ៍ នៃសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ បានលើកឡើងថា ក្នុងដំណើរថ្មី គួរចាត់វិធានការ ដែលផ្តល់ផល ប្រយោជន៍ ដល់ការរស់នៅរបស់ប្រជាជន ឱ្យបានកាន់តែច្រើន ដើម្បីជំរុញវិបុលភាព រួមយ៉ាងប្រាកដប្រជា ។

ក្នុងដំណើរថ្មី ការស្វែងរកសុភមង្គល ជូនប្រជាជនជាការសន្យាយ៉ាងម៉ឺងម៉ាត់ វារឹតតែជាការណែនាំ សម្រាប់ការអនុវត្តទៅទៀត ។ លោក Xi Jinping ប្រធានរដ្ឋចិន បានមានប្រសាសន៍ថា យើងត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយក្តីរំពឹងទុក របស់ប្រជាជនទៅជាការពិតជាក់ស្តែង នៃការរស់នៅ៕

To Top