បរទេស៖ កាសែត The Foreign Policy ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញនូវតួលេខលក់អាវុធមួយ របស់សហរដ្ឋអាមេរិកទៅកាន់បណ្តាប្រទេសជាសមាជិក អង្គការណាតូ ដែលកំពុងមានចំនួនកើនឡើងខ្លាំង នៅក្នុងឆ្នាំ២០២២នេះ។
ក្នុងគ្រាដែលបណ្តាប្រទេសនៅអឺរ៉ុប ជាច្រើនបានបញ្ចូនអាវុធទៅជំនួយដល់ប្រទេសអ៊ុយក្រែននោះ ពួកគេបានប្រឈមមុខ ទៅនឹងកង្វះខាតអាវុធ ក្នុងស្តុកដែលជាហេតុ នាំឲ្យមានការបញ្ជាទិញអាវុធកើនឡើងខ្ពស់ ខ្លាំងពីសំណាក់អ្នកផលិតរបស់អាមេរិក។
សរុបជាទិន្នន័យរដ្ឋាភិបាលអាមេរិក បានអនុម័តកញ្ចប់លក់អាវុធដល់ទៅ១៤ដង សំខាន់ទៅឲ្យសមាជិករបស់អង្គការណាតូ កាលពីឆ្នាំ២០២១ មានតម្លៃប្រមាណជា ១៥,៥ពាន់លានដុល្លារ ខណៈដែលនៅឆ្នាំ២០២២ចំនួននេះ បានកើនឡើងស្ទើរទេ្វដងដល់ទៅ២៤លើក ឬមានតម្លៃដល់ទៅ២៨ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី


