ព័ត៌មានអន្តរជាតិ

តំបន់ Donetsk បង្ហាញតួលេខជនស៊ីវិល ដែលបានស្លាប់ និងរបួសក្នុងឆ្នាំ២០២២

បរទេស ៖ មន្ត្រីសិទ្ធិមនុស្សប្រចាំតំបន់បាននិយាយ កាលពីថ្ងៃសុក្រថា ជនស៊ីវិលចំនួន ១ ០៩១នាក់ ត្រូវបានសម្លាប់ និងជាង ៣ ៥០០ នាក់បានរងរបួសក្នុងឆ្នាំ ២០២២ ចំពេលមានអរិភាព ដែលកំពុងបន្តនៅក្នុង សាធារណរដ្ឋប្រជាមានិត Donetsk (DPR) ។ តួលេខផ្លូវការបង្ហាញថា ចំនួនអ្នកស្លាប់ជនស៊ីវិលសរុបរបស់ DPR ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះនៅអ៊ុយក្រែនខាងកើត កាលពីឆ្នាំ២០១៤ បានកើនឡើងដល់ ៥ ៤៤១ នាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យបានកត់សម្គាល់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យោធាអ៊ុយក្រែន បានវាយលុកទីក្រុង Donetsk ម្តងហើយម្តងទៀត ក្នុងការវាយប្រហារដោយកាំភ្លើងធំ និងកាំជ្រួច ដោយចេតនាគឺ បានកំណត់ទៅលើតំបន់លំនៅដ្ឋាន ដែលនៅឆ្ងាយពីកន្លែងរបស់យោធា ដើម្បីបង្កការខូចខាតដល់ជនស៊ីវិល។

លោកស្រី Darya Morozova អ្នកនាំពាក្យរបស់ DPR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អំពើឃោរឃៅដោយចេតនា បែបនេះប្រឆាំងនឹងប្រជាជនស៊ីវិល។

លោកស្រី Morozova បានកត់សម្គាល់ថា គោលដៅតែមួយគត់ របស់ទីក្រុងគៀវដែលជា “ឧក្រិដ្ឋជន” និងការវាយប្រហារ របស់ពួកគេប្រឆាំងនឹងទីក្រុងរបស់សាធារណរដ្ឋ គឺជាការប៉ុនប៉ង ដើម្បីវាយប្រហារការភ័យខ្លាចនៅក្នុងបេះដូង នៃប្រជាជនក្នុងតំបន់ដោយបន្ថែមថា វាមិនអាចទៅរួចទេក្នុងការ “បំបែកស្មារតីរបស់ Donbass” ៕

To Top