ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងនៅក្នុងសន្ទរកថា ឆ្នាំថ្មីតាមកញ្ចក់ទូរទស្សន៍ថា ប្រទេសបារាំង នឹងឈរក្បែរអ៊ុយក្រែន រហូតដល់ប្រទេសនេះ ទទួលបានជ័យជំនះរបស់ខ្លួន។
លោក ម៉ាក្រុង បានលើកឡើងថា “ក្នុងអំឡុងឆ្នាំខាងមុខនេះ យើងនឹងនៅខាងអ្នកដោយមិនបរាជ័យ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
លោកបន្ថែមថា “យើងនឹងជួយអ្នករហូតដល់ទទួលបានជ័យជម្នះ ហើយយើងនឹងរួមគ្នាដើម្បីកសាងសន្តិភាពដ៏ត្រឹមត្រូវ និងស្ថិតស្ថេរ ពឹងលើបារាំង ហើយពឹងលើអឺរ៉ុប”៕
ប្រែសម្រួល ឈូក បូរ៉ា