ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មរុស្សី និងជប៉ុន នៅតែកើនឡើង ទោះបីទទួលរងទណ្ឌកម្ម

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា ទំហំពាណិជ្ជកម្ម រវាងប្រទេស ជប៉ុននិងប្រទេសរុស្សី នៅតែមានកំណើន កើនឡើង ជាប្រចាំឆ្នាំ១០ភាគរយ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ នេះទោះបីជាទណ្ឌកម្ម សេដ្ឋកិច្ចជាបន្តបន្ទាប់ ត្រូវបានដាក់សំពាធ លើប្រទេសរុស្សីក្តី ។

ប្រភពដដែលបានបង្ហាញ របាយការណ៍ថា គិតជាសាច់លុយសុទ្ធទំហំពាណិជ្ជកម្ម រវាងប្រទេសរុស្សីនិងប្រទេស អ៊ុយក្រែន បានកើនឡើង ទៅដល់ប្រមាណជា២,៣៦៥ទ្រីលានយេនឬតូវជា 18 ពាន់លានដុល្លារ ខណៈដែលកំណើននេះ ត្រូវបានគេមើលឃើញដែរថា មានការកើនឡើង ក្នុងពេលដែលវិបត្តិ ក្នុងទីផ្សារថាមពល ជាពិសេសតម្លៃប្រេងកើនឡើងខ្លាំង ចំពេលដែលកូវីដចាប់ផ្តើមធូរស្រាល បណ្តាប្រទេសនានាចាប់ ផ្តើមបើកទ្វាឡើងវិញ ។

ប្រទេសរុស្សី ដែលជាអ្នកផលិតប្រេងឆៅ ធំជាងគេបំផុតនិងនាំចេញធំជាងគេបំផុត របស់ពិភពលោកនោះ នៅតែជាដៃគូផ្គត់ផ្គង់ដ៏សំខាន់ បំផុតរបស់ប្រទេសជប៉ុន នៅឡើយហើយទណ្ឌកម្មសេដ្ឋកិច្ចនានា បានធ្វើឲ្យប៉ះពាល់ដល់ការនាំចូល របស់ប្រទេសជប៉ុនប្រមាណជា ៩ភាគរយ ខណៈដែលហ្គាសរបស់រុស្សី គឺស្ថិតនៅចំណែកមួយនៃការប្រើប្រាស់ទូទាំង ប្រទេសរបស់ជប៉ុន ដល់ទៅ៣ភាគរយផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top