គៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឆងថា នៅពេលដែលអ៊ុយក្រែន ឈានចូលដល់ឆ្នាំ២០២៣ នៅតែតស៊ូ ដើម្បីសេរីភាពរបស់ខ្លួន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម “ការវាយប្រហារដោយកាំជ្រួចទ្រង់ទ្រាយធំ” នៅថ្ងៃសៅរ៍ ដោយផ្តោតលើតំបន់លំនៅដ្ឋាន ជំនួសឱ្យហេដ្ឋារចនាសម្ព័ន្ធ ។
លោកបានលើកឡើងថា “លើកនេះ ការវាយប្រហារដោយកាំជ្រួចទ្រង់ទ្រាយធំ របស់រុស្ស៊ី គឺចេតនាសំដៅលើតំបន់លំនៅដ្ឋាន សូម្បីតែហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់យើងក៏ដោយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek។
លោកបន្ដថា “ឧក្រិដ្ឋជនសង្គ្រាមលោក ពូទីន អបអរឆ្នាំថ្មី ដោយការសម្លាប់មនុស្ស រុស្ស៊ីត្រូវតែត្រូវបានបណ្តេញ ចេញពីកៅអីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលខ្លួនតែងតែកាន់កាប់ ដោយខុសច្បាប់”។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិ រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងមិនដែលអស់ មីស៊ីលឡើយ បន្ទាប់ពីបានបើកការ វាយប្រហារជាច្រើន លើកទូទាំងប្រទេសអឺរ៉ុបខាងកើតមួយនេះ ៕