ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ព្យាករណ៍ពីជ័យជំនះ ក្នុងឆ្នាំ២០២៣ ហើយថា “យើងនឹងមិនអត់ឱនឲ្យឡើយ”

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានទស្សន៍ទាយពីជ័យជម្នះ ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនៅឆ្នាំក្រោយ ដោយលើកឡើងថា វានឹងមកដោយការខិតខំ ប្រឹងប្រែងជាជាងអព្ភូតហេតុ ក៏ដូចជាជំនួយពីដៃគូបរទេស។

លោក ហ្សេឡិនស្គី បានលើកឡើងថា “ថ្ងៃ​នេះ​មាន​បំណង​ប្រាថ្នា​តែ​មួយ​គត់។ ហើយវានឹងក្លាយជាការពិត មិនមែនដោយអព្ភូតហេតុនោះទេ ប៉ុន្តែតាមរយៈការងាររបស់យើង ការតស៊ូរបស់យើង ជំនួយទៅវិញទៅមក និងមនុស្សជាតិ “រីករាយ​ឆ្នាំ​ថ្មី! ឆ្នាំនៃជ័យជំនះរបស់យើង” ។

លោក ហ្សេឡិនស្គី បាននិយាយអំពីការវាយប្រហារ របស់រុស្ស៊ីម្តងហើយម្តងទៀត ដែលបានវាយកម្ទេចប្រព័ន្ធបង្កើត ថាមពលដោយនិយាយថា ពន្លឺអាចត្រូវបានរកឃើញ នៅក្នុងមនុស្សគ្រប់គ្នា សូម្បីតែនៅពេលដែល មិនមានអគ្គិសនីក៏ដោយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top