បរទេស៖រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃចន្ទ បានប្រកាសអះអាងថាយោធារបស់រុស្សីប្រមាណជាជាង៦០នាក់ បានបាត់បង់ ជីវិតនៅក្នុងហេតុការណ៍ វាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែននៅក្នុងតំបន់ Donbass។
មីស៊ីលបានហោះសំដៅទីតាំងអគារស្នាក់នៅ បណ្តោះអាសន្នមួយកន្លែងដែលប្រើប្រាស់ ដោយយោធារុស្សីនៅក្នុង ទីក្រុង Makeyevka ស្ថិតនៅក្នុងតំបន់ Donbass ដែលកំពុងគ្រប់គ្រងដោយប្រទេសរុស្សី ហើយជឿជាក់ថា វាយប្រហារ នេះសរុប មានចំនួន៦ក្បាលគ្រាប់មីស៊ីល ដែលសុទ្ធតែជាមីស៊ីលផលិតនៅអាមេរិក និងបាញ់ចេញពីប្រព័ន្ធ បាញ់ផ្កាយរណប HIMARS ដែលក្នុងនោះ២គ្រាប់ត្រូវបានរារាំងហើយ៤គ្រាប់ទៀត បានហោះសំដៅគោលដៅ បានជោគជ័យ។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្សីលោក Igor Konashenkov បានចេញមកធ្វើសេចក្តីថ្លែងការណ៍អះអាង អំពីការបាត់បង់លើកនេះដោយលោកបានថ្លែងថា៖ ជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីល ចំនួន៤គ្រាប់ របស់អ៊ុយក្រែន ដែលមានផ្ទុកដោយក្បាលគ្រាប់ដែលមានសារជាតុផ្ទុះ ខ្លាំងលើទីតាំងបណ្តោះអាសន្នរបស់យោធារុស្សី នោះទ័ពរបស់យើង៦៣នាក់ត្រូវបានបាត់បង់ជីវិត។
ក្រោយបន្តិចក្រសួងការបរទេសនៃប្រទេសរុស្សី បានប្រកាសចោទប្រកាន់ប្រទេសអាមេរិកថា មិនត្រឹមតែផ្គត់ផ្គង់អាវុធ ជាច្រើនឲ្យអ៊ុយក្រែនប៉ុណ្ណោះទេថែមទាំង បានជួយគាំទ្រក្នុងការផ្តល់ព័ត៌មានសំងាត់មកឲ្យប្រទេសអ៊ុយក្រែន ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី