បរទេស ៖ យោងតាមលទ្ធផល ដែលបានបង្ហាញដោយ Gallup ដែល ជាអ្នករៀបចំកិច្ចការងារ ធ្វើការស្ទាបស្ទង់មតិមួយ របស់អន្តរជាតិបានបង្ហាញថា ពលរដ្ឋអាមេរិក មួយចំនួនធំ បានបង្ហាញអំពីការបារម្ភជាងគេ ទៅលើទ្រព្យសម្បត្តិ និងធនធាន នៃប្រទេសរបស់ពួកគេនៅក្នុងឆ្នាំ២០២៣នេះ។
Gallup រកឃើញដែរថា ក្នុងចំណោមអ្នកឆ្លើយតបភាគច្រើន ទាំងនោះក៏មានអ្នកខ្លះមើលឃើញថា ប្រទេសរុស្សីនិងប្រទេសអាមេរិក នៅក្នុងជម្លោះ នៅអ៊ុយក្រែននោះគឺបានត្រឹមតែ ចុះខ្សោយរៀង ខ្លួនប៉ុណ្ណោះ។
លទ្ធផលដែលត្រូវបានបង្ហាញ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងទៀតដែរថា ពលរដ្ឋអាមេរិកប្រមាណជា៨១ភាគរយ រំពឹងទុកថាពន្ធរបស់ពួកគេនឹង ត្រូវកើនឡើង ជាឆ្នាំទៅ ហើយប្រមាណជា ៧៩ភាគរយរំពឹងទុកថា សេដ្ឋកិច្ចប្រទេស នឹងស្ថិតនៅក្នុងស្ថានភាពលំបាក ជាងមុនហើយប្រមាណ ជា៦៥ភាគរយទៀតជឿជាក់ថា តម្លៃទំនិញនឹងបន្តកើនឡើងថែមទៀត។
ក្រៅពីនោះចំពោះមុខ បញ្ហាសកម្មភាពឧក្រិដ្ឋកម្មវិញ ពលរដ្ឋប្រមាណជា៧២ភាគរយ ជឿជាក់ថា វានឹងមានចំនួនកើនឡើង នៅក្នុងឆ្នាំ២០២៣នេះខណៈដែល៩០ភាគរយនិយាយថា ឆ្នាំ២០២៣នេះនឹង អាចមើលឃើញនូវស្ថានភាពជម្លោះ នយោបាយកាន់តែខ្លាំងជាង កិច្ចសហប្រតិបត្តិការនយោបាយ៕
ប្រែសម្រួល៖ស៊ុនលី