ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ៖ ប្រទេសចិន ប្រឆាំងនឹងការប្រើប្រាស់វិធានការ បង្ការនិងគ្រប់គ្រងជំងឺឆ្លង ដើម្បីសម្រេចគោលដៅ នយោបាយរបស់ខ្លួន

ពេលថ្មីៗនេះ ប្រទេសចិន បានប្រកាសថា នឹងអនុវត្តវិធានការ”ថ្នាក់ B គ្រប់គ្រងតាមថ្នាក់B” ចំពោះការឆ្លង ជំងឺកូវីដ-១៩ ព្រមនិងដាក់ចេញវិធានការ បណ្តោះអាសន្ន សម្រាប់ការចេញចូលដែន រវាងជនជាតិចិន និងបរទេស ។ ប្រទេសជាច្រើនស្វាគមន៍ ចំពោះវិធានការទាំងនេះ។
ប៉ុន្តែប៉ុន្មានថ្ងៃកន្លងមកនេះ មានប្រទេសមួយចំនួន បានចាប់ផ្តើមចាត់វិធានការបង្ការ ជំងឺឆ្លងជាបណ្តោះអាសន្ន ដែលសំដៅចំពោះអ្នកដំណើរចិន។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំនៅថ្ងៃទី ៣ ខែមករាថា ប្រទេសចិននឹង បន្តឆ្លើយតបនឹង ស្ថានភាពជំងឺរាតត្បាត កែសម្រួលវិធានការបង្ការនិងគ្រប់គ្រង ជំងឺឆ្លងជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈសម្បត្តិ លក្ខខណ្ឌកាន់តែល្អសម្រាប់ការផ្លាស់ប្តូរ ប្រកបដោយសុវត្ថិភាព សុខភាព និងមានសណ្តាប់ធ្នាប់រវាងជនជាតិចិននិងបរទេស និងធានាឱ្យបានកាន់ តែប្រសើរឡើង នូវការផ្លាស់ប្តូរនិង កិច្ចសហប្រតិបត្តិការជាមួយបរទេស ។ ប្រទេសចិនមានឆន្ទៈពង្រឹង ទំនាក់ទំនងជាមួយ សហគមន៍អន្តរជាតិ រួមគ្នាខិតខំប្រឹងប្រែង ដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង ។ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់វិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ដើម្បីសម្រេចគោលដៅ នយោបាយរបស់ខ្លួន ហើយចិននឹងចាត់វិធានការ ឆ្លើយតបស្ថានភាពផ្សេងៗ គ្នាដោយអនុលោម តាមគោលការណ៍ស្មើគ្នា ៕

To Top