ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការជាតិ សុខាភិបាលចិន ៖ ការងារសំខាន់ នៃការបង្ការនិងគ្រប់គ្រងជំងឺ ឆ្លងរបស់ប្រទេសចិន បានប្តូរពី “ការការពារការឆ្លងជំងឺ” ទៅជា “ការការពារសុខភាព និងការបង្ការ កុំឱ្យកើតមានជំងឺធ្ងន់”

ក្រុមការងារយន្តការចម្រុះបង្ការ និងគ្រប់គ្រងជំងឺឆ្លង នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែមករា។លោក Mi Feng អ្នកនាំពាក្យ គណៈកម្មាធិការជាតិ សុខាភិបាលចិន បានលើកឡើងថា ចាប់តាំងពីផ្ទុះជំងឺឆ្លងមក ក្នុងការព្យាបាល វេជ្ជសាស្រ្តជាក់ស្តែង ប្រទេសចិនតែងតែ ប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នា នៃវិធីព្យាបាល តាមវេជ្ជសាស្រ្តចិន បុរាណ និងបស្ចិមប្រទេស និងយកចិត្តទុកដាក់ដូចគ្នា ក្នុងការប្រើប្រាស់ ឱសថបុរាណចិន និងឱសថបស្ចិមប្រទេស ដើម្បីឱ្យឱសថបុរាណចិន ដើរតួនាទីខាង ឧត្តមភាពរបស់ខ្លួនយ៉ាងពេញលេញ ដោយសម្រាំងចេញនូវ “ថ្នាំបីមុខ និងវេជ្ជបញ្ជាចំនួនបី ” ដែលមានប្រសិទ្ធភាព ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អត្រាព្យាបាល ជាសះស្បើយ កាត់បន្ថយអត្រាកើតជំងឺធ្ងន់ និងអត្រាស្លាប់ និងជំរុញឱ្យអ្នកជំងឺ ឆាប់បានជាសះស្បើយ ។

នាពេលបច្ចុប្បន្ន ការងារសំខាន់ នៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លង របស់ប្រទេសចិនបានប្តូរពី “ការការពារការឆ្លងជំងឺ” ទៅជា “ការការពារសុខភាព និងការបង្ការ កុំឱ្យកើតមានជំងឺធ្ងន់” ។ តំបន់ជនបទគឺជាតំបន់សំខាន់ នៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លង និងការធានាសេវាវេជ្ជសាស្រ្ត ហើយមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមារ និង អ្នកមានជំងឺរ៉ាំរ៉ៃគឺជាក្រុមមនុស្សសំខាន់ នៃការផ្តល់សេវាសុខាភិបាល ។ យើងចាំបាច់ត្រូវតែដំណើរ ការប្រព័ន្ធបង្ការ ជំងឺឆ្លងឱ្យបានល្អ ដូចជាការផ្គត់ផ្គង់ថ្នាំ ការព្យាបាលជំងឺធ្ងន់ និងការការពារមនុស្សចាស់ និងកុមារនៅតាមជនបទ៕

To Top