ព័ត៌មានអន្តរជាតិ

បក្សប្រឆាំងធំបំផុត របស់អាល្លឺម៉ង់ ទាមទារឲ្យរដ្ឋមន្ត្រីការពារជាតិ ចុះចេញពីតំណែង

បរទេស៖ មេដឹកនាំបក្សប្រឆាំងធំបំផុត របស់ប្រទេសអាល្លឺម៉ង់ CDU ព្រមទាំងសម្ព័ន្ធមិត្ត ផ្នែកនយោបាយជាច្រើនទៀតផង បាននាំគ្នាធ្វើការប្រកាសទាមទារ ឲ្យមានការបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Christine Lambrecht ចេញពីតំណែងជុំវិញបញ្ហាបង្ហោះសារ កាលពីថ្ងៃបុណ្យចូលឆ្នាំសកលកន្លងមក។

លោកស្រី Lambreht បានធ្វើឲ្យខ្លួនរបស់លោកស្រីធ្លាក់ចុះ ទៅក្នុងសំពាធយ៉ាងខ្លាំងមួយ ក្រោយបានបង្ហោះសារ នៅលើបណ្តាញសង្គម Instagram ថាជម្លោះនៅអ៊ុយក្រែន បានជួយឲ្យលោកស្រី ទទួលបានអារម្មណ៍ ពិសេសៗជាច្រើន និងអនុញ្ញាតិឲ្យលោកស្រី អាចជួបជាមួយនឹងមនុស្សគួរឲ្យចាប់អារម្មណ៍ និងមនុស្សគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត ប៉ុន្តែសេចក្តីនេះបានធ្វើឲ្យក្រុមបក្សប្រឆាំង ចាប់យកមកធ្វើការរិះគន់យ៉ាងខ្លាំង។

បក្សប្រឆាំងបានពន្យល់ថា គ្រប់ពេលវេលាដែលលោកស្រី Lambrecht បន្តនៅជារដ្ឋមន្ត្រីការពារជាតិ របស់អាល្លឺម៉ង់ វាបានធ្វើឲ្យបន្តិចម្តងៗនៃការចុះខ្សោយ នៃរដ្ឋាភិបាលសហព័ន្ធ ហើយប្រទេសទាំងមូល បានត្រឹមឈរមើល ទាំងមិនសប្បាយចិត្ត សូម្បីតែយោធារបស់អាល្លឺម៉ង់ផង ហើយជឿជាក់ថាអ្នកជំនាញខាងយោធាទាំងឡាយ លើពិភពលោកនឹងគ្មានពាក្យនិយាយ ឬមានភាពអាម៉ាសជួសរដ្ឋមន្ត្រីម្នាក់ ដែលគ្មានជំនាញបែបនេះ ហើយនៅតែបន្តកាន់តែតំណែង និងមានមុខនៅតាមទីសាធារណៈ ទៅរួចបែបនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top