ព័ត៌មានអន្តរជាតិ

អំណោយជាតិទាំងពីរនេះ បង្កប់អត្ថន័យស្តីពីកិច្ចសហប្រតិបត្តិការ ចិន-ថៃ

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Prayut Chan-ocha នាយករដ្ឋមន្ត្រីថៃនៅក្រុងបាងកកប្រទេសថៃ ។ អំណោយដែលលោកប្រធាន Xi Jinping បានប្រគល់ជូនលោក នាយករដ្ឋមន្ត្រី Prayuth រួមមានគំរូ រថភ្លើងលេខ”Fuxing” EMU និងសៀវភៅ《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》ជាភាសាអង់គ្លេសភាគទី ១ ដល់ភាគទី ៤ ។ នៅពីក្រោយអំណោយទាំងពីរនេះ មានរឿងរ៉ាវមួយនិងមានអត្ថន័យស្តីពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងចិន និងថៃផងដែរ ។


ទាក់ទងនឹងគំរូរថភ្លើងលេខ”Fuxing” EMU គួរតែរៀបរាប់ពីផ្លូវដែកចិន-ថៃ ។
ផ្លូវដែកចិន-ថៃ គឺជាគម្រោងដ៏សំខាន់នៃការស្ថាបនារួមគ្នារវាងចិន-ថៃនៃ”ខ្សែក្រវាត់ និងផ្លូវ”។ ផ្លូវដែកល្បឿនលឿនស្តង់ដារដំបូងរបស់ប្រទេសថៃនេះបានប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារចិន “Fuxinghao” CR300AF EMU ។


នៅខែធ្នូ ឆ្នាំ ២០១៤ លោកនាយករដ្ឋមន្ត្រី Prayuth បានបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងអំឡុងពេលទស្សន កិច្ចលើកនេះ លោកបានទស្សនាមជ្ឈមណ្ឌលបញ្ជាការ បញ្ជូនផ្លូវដែកជាតិ និងទទួលបានបទពិសោធន៍ ពីរថភ្លើងអន្តរ ក្រុងប៉េកាំង-ក្រុងធានជីន ។ ល្បឿននៃរថភ្លើងបានឈានដល់ជាង ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ លោក Prayut Chan-ocha នាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា បុគ្គលិកចិនអាចទៅប្រទេសថៃ ដើម្បីពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្លូវដែកឱ្យបានឆាប់ ។


នៅថ្ងៃដដែលនេះ លោកប្រធាន Xi Jinping បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha ដោយលើកឡើងថា “ទទួលបានសមិទ្ធផលដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការផ្លូវដែក”របស់ភាគីទាំងពីរ ។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Prayuth ធ្វើទស្សនកិច្ចនៅប្រទេសចិន ចិននិងថៃបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ។ នៅពេលចូលឆ្នាំថ្មីឆ្នាំសកលខិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី Prayuth បានថ្លែងថា ឯកសារកិច្ចសហប្រតិបត្តិការនេះគឺជា “អំណោយឆ្នាំថ្មីដ៏ល្អបំផុតសម្រាប់ប្រជាជនថៃ”។


ប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ ក្រោមការយកចិត្តទុកដាក់រួមគ្នានិងការជំរុញដោយផ្ទាល់របស់លោកប្រធាន Xi Jinping និងនាយករដ្ឋមន្ត្រី Prayut Chan-ochaនូវគម្រោងកិច្ចសហប្រតិបត្តិការផ្លូវដែកចិន-ថៃបានបន្តជំរុញទៅមុខ ។ លោកប្រធាន Xi Jinping និងលោកនាយករដ្ឋមន្ត្រី Prayut បានយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរការនៃគម្រោងនេះ ហើយបានលើកឡើងអំពីគម្រោងនេះជាច្រើនដងនៅក្នុងកិច្ចជំនួបនិងការហៅទូរស័ព្ទ ។


ក្នុងដំណើរទស្សនកិច្ច របស់លោកប្រធាន Xi Jinping នៅប្រទេសថៃលើកនេះ មេដឹកនាំនៃប្រទេសទាំងពីរបាន រួមគ្នាធ្វើជាសាក្សីលើការចុះហត្ថលេខាលើ 《ផែនការសហប្រតិបត្តិការចិន-ថៃនៃការរួមគ្នាជំរុញការ កសាងខ្សែក្រវាត់និងផ្លូវ》។


ការអភិវឌ្ឍកិច្ចសហប្រតិបត្តិរវាងចិននិងថៃមិនត្រឹមតែមានការចែករំលែកឱកាសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ផងដែរ ។


នាយករដ្ឋមន្ត្រី Prayut Chan-ocha បានសម្តែងការកោតសរសើរច្រើនម្តងចំពោះសមិទ្ធិផល របស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ ហើយរំពឹងថា អាចរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិន ។ លោកធ្លាប់បានផ្តល់អនុសាសន៍ 《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ លោកនាយករដ្ឋមន្ត្រី Prayut មានសេចក្តីសោមនស្សរីករាយដែលបានទទួលអំណោយសៀវភៅ 《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》ជាភាសាអង់គ្លេស ភាគីទី១ដល់ភាគទី៤។


《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》 មានអ្នកគាំទ្រជាច្រើននៅប្រទេសថៃ ។ ឧបនាយករដ្ឋមន្ត្រីថៃបានថ្លែងថា លោកចូលចិត្តអានសៀវភៅនេះណាស់ ហើយកំណែទម្រង់ ការបើកទូលាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសចិនគឺជាការបំផុសគំនិតយ៉ាងខ្លាំងដល់ប្រទេសថៃ ៕

To Top