ព័ត៌មានអន្តរជាតិ

ចិន និងហ្វីលីពីន ប្តេជ្ញាដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយសន្តិវិធី

ប៉េកាំង៖ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរបានឱ្យដឹងថា ប្រទេសចិន និងហ្វីលីពីនបានព្រមព្រៀង គ្នាបង្កើត បណ្តាញទំនាក់ទំនងផ្ទាល់នៅលើសមុទ្រចិនខាងត្បូង និងដើម្បីដោះស្រាយជម្លោះលើផ្លូវទឹក ដែលមានជម្លោះ “តាមរយៈមធ្យោបាយសន្តិភាព” នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងនៅថ្ងៃព្រហស្បតិ៍នេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានជួបជាមួយប្រធានាធិបតីចិនស៊ី ជីនពីង នៅទីក្រុងប៉េកាំង ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បី ជួសជុលទំនាក់ទំនង ដែល ត្រូវបានតានតឹងដោយការសម្រេចចិត្តរបស់ទីក្រុងម៉ានីលក្នុងឆ្នាំ២០១៦ ដើម្បីស្វែងរកសេចក្តីសម្រេច មជ្ឈត្តកម្មលើការទាមទារដ៏ធំធេងរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង។

សាលាក្តីរបស់អង្គការសហប្រជាជាតិបានធ្វើឱ្យការអះអាងរបស់ប្រទេសចិនមានសុពលភាព ប៉ុន្តែទីក្រុងប៉េកាំងបាន ច្រានចោលការសម្រេចនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។

ចាប់តាំងពីពេលនោះមក ទីក្រុងម៉ានីល បានបន្តបង្កើនការព្រួយបារម្ភលើសកម្មភាពសាងសង់របស់ចិន ដែលបាន រាយការណ៍នៅលើកោះនានាក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាការបំប្លែងថ្មប៉ប្រះទឹកដែលមានជម្លោះទៅជាកោះសិប្បនិមិត្ត និង “ការវាយលុក” ដោយនាវារបស់ទីក្រុងប៉េកាំងនៅក្នុងដែនទឹកជម្លោះដែលសម្បូរទៅដោយ ប្រេង ឧស្ម័ន និងធនធានជលផល។

សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា លោក ស៊ី និងលោក Marcos មាន “ការផ្លាស់ប្តូរទស្សនៈ ស៊ីជម្រៅ និងដោយស្មោះត្រង់អំពីស្ថានភាពនៅសមុទ្រចិនខាងត្បូង” ហើយ “បានសង្កត់ធ្ងន់ថាបញ្ហាដែនសមុទ្រ មិនរាប់បញ្ចូលទាំងផលបូកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top