ព័ត៌មានអន្តរជាតិ

អាមេរិក និងអាល្លឺម៉ង់ ត្រៀមខ្លួនជំហ៊ានថ្មី សម្រាប់ផ្តល់អាវុធឲ្យអ៊ុយក្រែន

បរទេស៖យោងតាមរបាយការណ៍របស់កាសែតបរទេសនៅថ្ងៃនេះបាន ឲ្យដឹងថាអាល្លឺម៉ង់កំពុងពិចារណាក្នុងការ ផ្តល់អាវុធ បន្ថែមឲ្យអ៊ុយក្រែនជាពិសេសប្រភេទរថយន្តយោធាមួយចំនួន ពោលគឺនៅក្រោយកិច្ចប្រជុំសម្រប សម្រួលជាមួយ នឹងបារាំងនិងអាមេរិករួចមក។

ប្រភពដដែលបានបន្តទៀតថាជំហ៊ានបន្ទាប់ដែលអាល្លឺម៉ង់ នឹង ត្រូវធ្វើនោះគឺការផ្តល់អាវុធដែលមានគុណភាពឲ្យ អ៊ុយក្រែនហើយជឿជាក់ថា នឹងអាចប្រកាសជាផ្លូវការលឿន បំផុតក្នុងសប្តាហ៍នេះខណៈដែលអាមេរិក នឹងធ្វើការប្រកាសដូចគ្នានេះនៅតាមក្រោយ។

ការសម្រេចចិត្តផ្តល់អាវុធបន្ថែមឲ្យអ៊ុយក្រែន លើកនេះគឺស្ថិតនៅក្នុងចំនួនមិន ទាន់ច្បាស់លាស់នៅឡើយប៉ុន្តែជឿជាក់ ថាការចរចានិងពិភាក្សា គ្នារវាងអាល្លឺម៉ង់បារាំងនិងអាមេរិក សម្រាប់កិច្ចការងារនេះត្រូវបានធ្វើឡើងអស់ រយៈពេលជាច្រើនសប្តាហ៍មកហើយ។

បារាំងមុនគេកាលពីថ្ងៃពុធ បានប្រកាសផ្តល់រថយន្តយោធាប្រភេទ AMX-10 ជាច្រើនគ្រឿងមកហើយទៅឲ្យ ប្រទេសអ៊ុយក្រែន ខណៈដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាក់ថាអាមេរិកក៏ នឹងពិចារណាក្នុងការផ្តល់រថយន្តប្រភេទ Bradley Fighting vehicle ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top