បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញផ្សាយថាសហរដ្ឋអាមេរិក នឹងមិនធ្វើការ បញ្ជុននិងផ្គត់ផ្គង់រថក្រោះធុនធ្ងន់និងទំនើបបំផុតរបស់ខ្លួន M1 Abram ទៅឲ្យ រទេសអ៊ុយក្រែនឡើយទោះ បីជារដ្ឋាភិបាលក្រុងគៀវជារឿយៗតែងតែបានស្នើសុំក្តី។
មិនត្រឹមតែអាមេរិកនោះទេសូម្បីតែបណ្តាប្រទេសក្នុងសមាជិក ណាតូផ្សេងទៀតក៏មិនហ៊ានក្នុងការផ្តល់អាវុធទំនើប បំផុតមួយនេះទៅឲ្យអ៊ុយក្រែនដែរគិតចាប់តាំងតែ ពីពេលដែលមានជម្លោះកើតឡើង
រវាងអ៊ុយក្រែននិងរុស្សី។
ថ្លែងដោយមិនបានបញ្ចេញអត្តសញ្ញាណទៅកាន់ក្រុមអ្នកយកការណ៍ របស់វ៉ាស៊ិនតោនមន្ត្រីអាមេរិកបានបញ្ជាក់ថា រថក្រោះ M1 Abram គឺជារថក្រោះដែលប្រើប្រាស់ ថាមពលប្រេងសាំងច្រើនបំផុតនិងមាន
លក្ខខណ្ឌមួយចំនួនទៀត ដែលជឿជាក់ថាមិនអាចជារឿង ល្អសម្រាប់អ៊ុយក្រែនក្នុងការប្រើប្រាស់ឡើយ។
គួរឲ្យដឹងដែរថាក្នុងនាមជារថក្រោះប្រយុទ្ធមានទំងន់ធ្ងន់បំផុតក្នុងសមរភូមិ M1 Abram មានទំងន់សរុបដល់ទៅ៦០តោន ហើយម៉ូដេលចុងក្រោយ អាចមានទៅដល់៧៣តោន ដោយការចំនាយវាអាចមានទៅដល់៤៥០
ដុល្លារអាមេរិក្នុងមួយម៉ាល៕
ប្រែសម្រួល៖ស៊ុនលី