ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួគី និងអ៊ុយក្រែន ជួបពិភាក្សាគ្នាតាមទូរស័ព្ទ អំពីបញ្ហានៅអ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតួគីលោក Recep Tayyip Erdogan និងសមភាគីលោក Vladimir Zelensky កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការវិវត្តិចុងក្រោយ នៃបញ្ហានៅអ៊ុយក្រែនជាមួយគ្នា។

មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីបញ្ហាច្រករបៀងសម្រាប់នាំ ធញ្ញ្ញជាតិព្រមទាំងច្រករបៀង តាមរយៈប្រទេសតួគីសម្រាប់កិច្ចការងារ មនុស្សធម៍ផងនិងក៏ដូចជាការផ្តល់ជំនួយជា ថាមពលសម្រាប់ប្រទេសអ៊ុយក្រែនផង នៅក្នុងអំឡុងពេល
នៃការបាត់បង់ថាមពលអគ្គិសនីមួយចំនួនធំ ក្រោយការវាយប្រហារដោយ រុស្សីជាច្រើនដងកន្លងមក។

ថ្លែងនៅក្នុងជំនួបគ្នាលោក Erdogan បានបញ្ជាក់ប្រាប់ទៅកាន់លោក Zelensky តួគីបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួយសម្របសម្រួល និងរៀបចំកិច្ចការងារនេះជូនប្រទេសអ៊ុយក្រែន និងក៏ដូចជាការចរចាជាមួយនឹងភាគីខាង
រុស្សីផងដែរ។

គួរឲ្យដឹងដែរថាលោក Erdogan ក៏បានទូរស័ព្ទជាមួយនឹង លោកប្រធានាធិបតីរុស្សី Vladimir Putin នៅមុននេះបន្តិចក្នុងថ្ងៃជាមួយគ្នាផងដែរ ឬដោយបានអំពាវនាវសុំឲ្យមាន បទឈប់បាញ់គ្នាទ្វេភាគីត្រូវ បានកើតឡើងរវាងអ៊ុយក្រែន
និងរុស្សីផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top