ព័ត៌មានអន្តរជាតិ

ទាហានថៃម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ពេលបោសសម្អាតគ្រាប់មីន នៅព្រំដែនកម្ពុជា-ថៃ

បរទេស៖ ទាហាន​ថៃ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​ នៅ​ពេល​គ្រាប់​មីន​បាន​ផ្ទុះ​ក្នុង​អំឡុង​ពេល ​បេសកកម្ម​បោស​សម្អាត​មីន​មនុស្សធម៌​នៅ​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ពលទាហាន Akkaraphol Phuwadolworanat និង Warongkorn Sri-ngam កំពុង​បិសសម្អាតមីន​ដែល​បាន​បន្សល់​ទុក​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​លើក​មុន​នៅ​ស្រុក​ព្រំដែន​នៃ​ស្រុក Kantharalak ខេត្ត​ Si Saket។ Kantharalak គឺជាទីតាំងនៃជម្លោះដ៏យូរទស្សវត្សន៍ជុំវិញទឹកដី ជុំវិញប្រាសាទអង្គរបុរាណនៃប្រាសាទព្រះវិហារ។

Akkaraphol បានស្លាប់ និង Warongkorn រងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលមីនមួយបានផ្ទុះនៅម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍។

នាយករដ្ឋមន្រ្តីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានសម្តែងការរំលែកទុក្ខដល់ ក្រុមគ្រួសាររបស់ទាហានទាំងពីរ និងបានណែនាំដល់មេបញ្ជាការ ឱ្យប្រើការប្រុងប្រយ័ត្នបន្ថែម សម្រាប់បេសកកម្មដែលនៅសល់។

អាជ្ញាធរ​ថៃ និង​កម្ពុជា​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ ហើយ​បាន​ព្រមព្រៀង​គ្នា ​ក្នុង​ការ​ពន្លឿន​ការ​បោស​សម្អាត​មីន​ នៅ​តាម​ព្រំដែន ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​អ្នក​ភូមិ​ក្នុង​តំបន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top