ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចោទថាយោធារុស្ស៊ី នៅតែបន្តបាញ់ប្រហារ ទោះមានការប្រកាសបទឈប់បាញ់ ដោយលោក Putin

" "

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា បទឈប់បាញ់គ្នាឯកតោភាគី ដោយលោកប្រធានាធិបតីរុស្សី Vladimir Putin ហាក់ដូចជាមាន ប្រសិទ្ធភាពតិចតួចបំផុត នៅក្នុងតំបន់ប្រយុទ្ធពីព្រោះថា អជ្ញាធរអ៊ុយក្រែនបានអះអាងថា យោធារុស្សីនៅតែបានបើកការវាយប្រហារទៅលើតំបន់ទីតាំងមួយចំនួននៅឡើយ។

ក្រុមការងារជួយសង្គ្រោះរបស់ ប្រទេសអ៊ុយក្រែនម្នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយ ដោយយោធារុស្សី ខណៈដែលបទឈប់បាញ់ ដោយរុស្សីនៅតែមានដំណើរការនៅឡើយក្តី។

" "

គួរឲ្យដឹងដែរថា រុស្សីក្រោមការបញ្ជារដោយមេដឹកនាំរុស្សី បានធ្វើឡើងសម្រាប់រយៈពេល ៣៦ម៉ោង ក្នុងឳកាសបុណ្យ Orthodox Christmas។

" "

សម្លេងព្រមានតាមផ្លូវអាកាស បានបន្លឺឡើងនៅពេញប្រទេសអ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ត្រូវបាន ប្រកាសចាប់ផ្តើមបានបន្តិច ហើយអភិបាលក្រុង Kherson បាននិយាយថា ការវាយប្រហារមកលើ ស្ថានីយពន្លត់អគ្គិសភ័យ បានធ្វើឲ្យក្រុមអ្នកសង្គ្រោះជនជាតិអ៊ុយក្រែនម្នាក់ បាត់បង់ជីវិតភ្លាមនិងរបួស ៤នាក់ផ្សេងទៀត ហើយព្រមទាំងមានការ វាយប្រហារជាច្រើនទៀតនៅ Kramatorsk និង Luhansk ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top