បរទេស៖ ព្រះនាង Bajrakitiyabha របស់ប្រទេសថៃនៅតែសន្លប់អស់រយៈពេលជាង ៣សប្តាហ៍ដោយសារតែបញ្ហាបេះដូង, នេះបើតាមសេចក្តីថ្លែងការណ៍របស់រាជវាំងថៃ ដែលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាព អំពីសុខភាពរបស់អ្នកស្នងមរតកដ៏មានសក្តានុពលអាយុ ៤៤វស្សារូបនេះ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសន្លត់បាត់បង់ស្មារតីកាលពីថ្ងៃទី ១៥ ខែធ្នូ ដោយសារជំងឺគាំងបេះដូងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការរលាក បន្ទាប់ពីការឆ្លងមេរោគ mycoplasma នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រាជវាំងកាលពីល្ងាចថ្ងៃសៅរ៍ (៧ មករា)។
រាជវាំងបាននិយាយថា៖ «ស្ថានភាពរួមគឺព្រះនាង គឺនៅតែសន្លប់»។
វេជ្ជបណ្ឌិតបន្តផ្តល់ថ្នាំ និងប្រើប្រាស់ឧបករណ៍ដើម្បីគាំទ្រដល់មុខងារបេះដូង សួត និងតម្រងនោម ព្រមទាំងការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច ខណៈកំពុងតាមដានស្ថានភាពរបស់ព្រះនាងយ៉ាងដិតដល់។
ម្ចាស់ក្សត្រី Bajarakitiyabha បានធ្លាក់ខ្លួនឈឺ ខណៈកំពុងរៀបចំសត្វសុនខសម្រាប់ការប្រកួតនៅខេត្ត Nakhon Ratchasima ភាគឦសាន ជាកន្លែងដែលព្រះនាងត្រូវបានព្យាបាលដំបូង មុនពេលត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុងបាងកក។
ព្រះនាងគឺជាបុត្រីមួយអង្គ ក្នុងចំនោមបុត្របីអង្គរបស់ព្រះមហាក្សត្រ Vajiralongkorn ដែលមានឋានៈជាផ្លូវការ ដែលធ្វើឲ្យនាងមានសិទ្ធិឡើង គ្រងរាជ្យក្រោមច្បាប់ស្នងរាជ្យ និងរដ្ឋធម្មនុញ្ញរបស់ប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា